បុរសម៉ាឡេស៊ីប្រាំនាក់ ត្រូវបានឃុំឃាំង និងពិន័យដោយវាយនឹងរំពាត់កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រោះពួកគេត្រូវបានរកឃើញថាព្យាយាមរួមភេទជាមួយបុរសដូចគ្នា។ បុរសបួននាក់ក្នុងចំណោមនោះត្រូវបានវាយប្រាំមួយរំពាត់ ពិន័យ៤,៨០០MR (១,១៦៣ដុល្លា) និងឃុំខ្លួនរយៈពេលប្រាំមួយខែ។ បុរសម្នាក់ទៀត ត្រូវបានវាយប្រាំមួយរំពាត់ ពិន័យ៤,៩០០RM (១,៦០០ដុល្លា) និងឃុំខ្លួនរយៈពេល៧ខែ។ ការរួមភេទដូចគ្នា វាគឺជារឿងខុសច្បាប់របស់សាសនាអ៊ីស្លាម ហើយម៉ាឡេស៊ីគឺជាប្រទេសដែលកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលមានផលប៉ះពាល់ដល់អ្នកស្រលាញ់ភេទដូចគ្នា៕ អត្ថបទ៖ Asia One
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩៖ abcnews Trans Action Pakistan ប៉ូលីសនៅប៉ាគីស្ថានបានរកឃើញសាកសពស្ត្រីកែរភេទពីរនាក់ ដែលត្រូវបានគេធ្វើទារុណកម្ម និងវាយដំរហូតដល់ស្លាប់។ ស្ត្រីទាំងពីរនាក់ត្រូវបានរកឃើញនៅក្នុងផ្ទះចាក់សោរមួយនៅសង្កាត់ Sahiwal ភាគខាងកើតខេត្ត Punjab នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ ប៉ូលីសមិនបានដឹងច្បាស់ពីមូលហេតុនៃឃាតកម្មនេះនៅឡើយទេ។ ប៉ុន្តែប៉ូលីសក៏បានអោយដឹងថា ជនរងគ្រោះប្រហែលជាស្លាប់កាលពីបីថ្ងៃមុនពេលសាកសពត្រូវបានរកឃើញ៕