១. បេះដូងខុសកាយ - ច្រៀងដោយ សីហា៖ ក្នុងវីដេអូបទនេះបង្ហាញពីបុរសម្នាក់ដែលលួចស្រលាញ់មិត្តភក្តិខ្លួន ទាំងដែលមិត្តរបស់គេកំពុងតែមានសង្សាជាមនុស្សស្រី។
២. ព្រោះខ្ញុំមិនមែនស្រី ៖ បុរសចរិកស្រីម្នាក់ ដែលខំធ្វើការរកលុយចិញ្ចឹមម្ដាយឪពុក និងថែមទាំងផ្គត់ផ្គង់បុរសដែលខ្លួនស្រលាញ់ទៀតផង តែចុងក្រោយក៍នៅតែត្រូវបុរសនោះទៅចោល មានស្រីថ្មី។
៣. មានតម្លៃពេលអ្នកឯកា - ច្រៀងដោយ ណាធូ៖ និយាយពីបុរសស្រលាញ់បុរសដែលត្រូវគេយកមកជំនួសនៅពេលដែលគេឈ្លោះគ្នាជាមួយសង្សាស្រីរបស់គេ។ នៅពេលដែលគេត្រូវគ្នាវិញ គេក៍ចាកចេញទៅទាំងមិនស្រណោះ។
៤. ពេលខ្ញុំពិបាកចិត្ត - ច្រៀងដោយ សុគន្ធ ដេវីដ៖ ភាពល្អក់កករនៅក្នុងទំនាក់ទំនងស្នេហារបស់បុរសពីរនាក់។
បើនៅមានបទណាផ្សេងទៀត ជួយចែករំលែកផង :D
Comments
Post a Comment