Skip to main content

Lady Gaga ចង់អោយគ្រប់គ្នាសួរ មុនពេលកំណត់សព្វនាមក្នុងការហៅនរណាម្នាក់

រូបថត NBC

ញ៉ូវយក៖ ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩

Lady Gaga បានបញ្ចេញមតិនៅខនសឺតរបស់នាងក្នុងខែមោទកភាពនៃអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងទីក្រុងញ៉ូវយក កាលពីថ្ងៃចន្ទ ទី២៤​នេះ សម្រាប់ការប្រើប្រាស់សព្វនាមក្នុងការហៅអ្នកណាម្នាក់។

នាងសង្ឃឹមថាគ្រប់គ្នាត្រូវបានសួរ មុនពេលត្រូវបានហៅដោយអ្វីមួយដែលអ្នកហៅប្រហែលជាមិនច្បាស់ ឬមិនដឹង។ ព្រោះវាពិតជាពិបាក នៅពេលដែលអ្នកដែលត្រូវបានគេហៅ ទទួលបានអារម្មណ៍ខ្វះការគោរព នៅក្នុងសព្វនាមអ្វីមួយដែលពួកគេយល់ថាមិនសាកសមនឹងពួកគេ ហើយបែរជាមិនត្រូវបានសួរនាំជាមុនទៅវិញ។ មនុស្សភាគច្រើន ប្រើសព្វនាម «គាត់ នាង ឬពួកគេ» តែវានៅតែប្រសើរជាង ប្រសិនបើសួរពួកគេថាតើចង់អោយហៅបែបណា ជាជាងការទាយស្មានតាមរយៈរូបរាងខាងក្រៅរបស់ពួកគេ។

វាគឺជាសប្តាហ៍មោទកភាពនៃអ្នកស្រលាញ់ភេទដូចគ្នា។ ខ្ញុំតែងតែរំពឹងថាវានឹងមានរយៈពេល៣៦៥ថ្ងៃ តែវាមានពេលតែប៉ុន្មានសប្ដាហ៍៕

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕