ថ្ងៃចន្ទម្សិលមិញនេះ Taylor បានចេញវីដេអូថ្មីមួយរបស់ខ្លួន មានចំណងជើង You Need To Calm Down។ វីដេអូចម្រុះពណ៌នេះត្រូវ មានចូលរួមពីក្រុមអ្នកស្រលាញ់ភេទដូចគ្នាល្បីៗជាច្រើនរូបផងដែរ។ ទង់ជាតិឥន្ទធនូ ពិធីរៀបការរបស់បុរសនិងបុរស និងបុរសដែលចូលចិត្តតែងខ្លួនជាមនុស្សស្រី ក៏មានបង្ហាញនៅក្នុងវីដេអូនេះ មិនតែប៉ុណ្ណោះ ក្រុមអ្នកសាសនានិយមក៍មានវត្តមានក្នុងការប្រឆាំងពួកគេ។
បទ You Need To Calm Down នេះផងដែរ ក៏ជាបទនៅក្នុងអាលប៊ុម Lover ដែលគ្រោងនឹងចេញនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះផងដែល៕
វីដេអូ
Comments
Post a Comment