Skip to main content

អ្នកនិពន្ធរឿងនៅស្រីលង្កាត្រូវបានចាប់ខ្លួនទាក់ទងនឹងការសរសេរពីអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងពុទ្ធសាសនា

https://en.wikipedia.org/wiki/Flag_of_Sri_Lanka

ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩

Colombo៖​​ អ្នកនិពន្ធស្រីលង្កាម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតែបានសរសេរពីអ្នកស្រលាញ់ភេទដូចគ្នាទាក់ទងទៅនឹងអ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ។ ហើយក៍ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធមនុស្សនៅក្នុងផ្លូវច្បាប់ផងដែរ។

លោក Shakthika Sathkumara អាយុ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃចន្ទនេះ នៅភាគខាងជើងនៃទីក្រុង Polgahawela និងត្រូវឃុំខ្លួនរយៈពេល៩ថ្ងៃ បន្ទាប់ពីមានការរាយការណ៍ពីព្រះសង្ឃ អំពីអត្ថបទនោះ។

អត្ថបទខ្លីនោះ បានសរសេរដោយប្រយោលអំពីការស្រលាញ់ភេទដូចគ្នាក្នុងចំនោមអ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ដែលជាសាសនាធំ និងភាគច្រើនសម្រាប់ជាតិ។

រឿងខ្លីនោះត្រូវបានបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុករបស់លោក Shakthika ដែលត្រូវបានអ្នកគោរពសាសនានេះយល់ឃើញថាវាជាការប្រមាថសម្រាប់ពុទ្ធសាសនា។


Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕

រឿងបុរសស្រលាញ់បុរសទាំង១៥ដែលខ្ញុំចូលចិត្ត

១.​ Bangkok Love Story: រឿងថៃ ឆ្នាំ២០០៧ ២. Love of Siam: រឿងថៃ ឆ្នាំ២០០៧ ៣. Brokeback Mountain: រឿងអាមេរិច ២០០៥ ៤. Grey Rainbow: រឿងថៃ ឆ្នាំ២០១៦ ៥. Call Me by Your Name: រឿងអាមេរិច ២០១៧ ៦. Love, Simon: រឿងអាមេរិច ២០១៨ ៧. My Bromance: រឿងថៃ ឆ្នាំ២០១៤ ៨. Addicted (Heroine): រឿងភាគចិន នៅលើអ៊ីនធើណេត ឆ្នាំ២០១៦ ៩. Be Here for You: រឿងចិន ឆ្នាំ២០១៥ ១០. Amphetamine: រឿងហុងកុង ឆ្នាំ២០១០ ១១. Red Balloon: រឿងតៃវាន់ ឆ្នាំ២០១៧ ១២. Fathers: រឿងថៃ ឆ្នាំ២០១៦ ១៣. Present Perfect: រឿងថៃ ឆ្នាំ២០១៧ ១៤. Night Flight: រឿងកូរ៉េ ឆ្នាំ២០១៤ ១៥. Burning Blue: រឿងអាមេរិច ឆ្នាំ២០១៣ ------------------------------------------------------------------------------- មានរឿងល្អមើលដែលខ្ញុំមិនបានដាក់នៅខាងលើអត់? ជួយចែករំលែកផង :D Comment ចំណងជើងរឿងដែលអ្នកចូលចិត្តនៅខាងក្រោម ខ្ញុំនឹងបានមើលវាដែរ :D