Skip to main content

អ្នកជួលផ្ទះ ត្រូវបានម្ចាស់ផ្ទះបណ្ដេញចេញព្រោះតែគាត់ជាបុរសស្រលាញ់បុរស

First Coast News​ - ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨
ហ្វ្លររីដា សហរដ្ឋអាមេរិច៖

លោក រេនដល ខូហ្វមែន បានរើចូលទៅនៅផ្ទះជួលដែលមានម្ចាស់ឈ្មោះ ជែកគី ខូភើ កាលពីថ្ងៃទី១ ខែធ្នូ នេះ ហើយត្រូវបានគេបណ្ដេញចេញនៅ២អាទិត្យបន្ទាប់ ព្រោះតែគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នា។

រឿងនេះចាប់កើតឡើងនៅពេល ដែលម្ចាស់ផ្ទះប្រាប់ លោក ខូហ្វមែន  ថាគាត់មិនអនុញាតិអោយលោក ខូហ្វមែន  នាំមិត្តស្រីមកគេងដាច់យប់នោះទេ។ ហើយគាត់ក៍ប្រាប់ម្ចាស់ផ្ទះវិញថា គាត់មិននាំស្រីមកគេងនោះទេ ព្រោះគាត់ជាបុរសស្រលាញ់បុរស។

នៅក្នុងវីដេអូដែលលោក ខូហ្វមែន  បានថត៖
«ហេតុអ្វីអ្នកមិនប្រាប់ខ្ញុំថាអ្នកជាបុរសស្រលាញ់បុរសតាំងពីដំបូង?» ម្ចាស់ផ្ទះនិយាយ
«ហេតុអ្វីខ្ញុំត្រូវប្រាប់អ្នកថាខ្ញុំស្រលាញ់ភេទដូចគ្នា។ ខ្ញុំមិនចាំបាច់ត្រូវប្រាប់អ្នកនោះទេ។» ខូហ្វមែន  តប
«តើអ្នកឯងគិតថាខ្ញុំចង់អោយមនុស្សស្រលាញ់ភេទដូចគ្នាដើរចេញចូលនៅទីកន្លែងរបស់ខ្ញុំបែបនេះ?»
រូបពេលម្ចាស់ផ្ទះប្រកែកគ្នាជាមួយ​ លោក ខូហ្វមែន  

ខាងពត៌មានទាក់ទងទៅម្ចាស់ផ្ទះដើម្បីស្រាយបំភ្លឺ ម្ចាស់ផ្ទះបានប្រាប់ថា បញ្ហាមានចាប់តាំងពីពេលដែល ខូហ្វមែន  មិនព្រមផ្ដល់លិខិតអនុញាតិ ហើយពេលខ្លះភ្ញៀវរបស់ ខូហ្វមែន  បានចតឡាននៅទីកន្លែងរបស់គាត់អស់ជាច្រើនថ្ងៃ។

ខូហ្វមែន  បានប្រាប់ទៅខាងសារពត៌មានវិញថា មិត្តរបស់គាត់ទើបតែមកបានប្រហែលជា៣ដងប៉ុណ្ណោះ ហើយគាត់ក៍បានធ្វើក្រដាស់រាយនាមឈ្មោះអ្នកដែលនឹងមកលេងគាត់ អោយទៅម្ចាស់ផ្ទះ ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតនៅជិតឈ្មោះនោះផងដែរ។ 

ដោយសារតែតាមច្បាប់ ម្ចាស់ផ្ទះអាចបញ្ឈប់ការជួលបាន លុុះត្រាតែបានផ្ដល់ដំណឹងដល់អ្នកជួលរយៈពេល១៥ថ្ងៃមុន។ ដូចនេះ ម្ចាស់ផ្ទះក៍យលព្រមទុកពេលអោយលោក ខូហ្វមែន  រហូតដល់ថ្ងៃទី២៧៕
--------------------
ចូលមើលអត្ថបទដើម ដើម្បីមើលវីដេអូ៖

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម