Skip to main content

ធ្វើម៉ិចទើបដឹងថាបុរសម្នាក់ហ្នឹងជាហ្គេយ?

តោះទៅមើលតិចនិចមើលមនុស្សប្រុសរបស់ Dominick Whelton ជាមួយគ្នា៖


១. ការមើលភ្នែកគ្នា៖ បើគេមើលភ្នែកអ្នកមួយភ្លែត ហើយបែរចេញ នោះគេមិនមែនជាហ្គេយទេ។ តែបើបុរសនោះមើលភ្នែករបស់អ្នកលើសពីបីនាទី នោះប្រាកដ៍ជាហ្គេយ។ (ក្នុងលក្ខ័ណនេះ អ្នកជាមនុស្សប្រុស)
២. ការប៉ះពាល់៖ នៅពេលដែលគេកំពុងតែនិយាយជាមួយអ្នក គេចាប់ផ្ដើមប៉ះដើមដៃរបស់អ្នក ស្មា ឬខ្នងរបស់អ្នក ដោយមានចលនាតិចៗដូចជាការម៉ាសា។ គេច្បាស់ជាហ្គេយ ហើយគេក៍ចាប់អារម្មណ៍អ្នកផងដែរ​ហាហាហា
៣.​​ ហ្គេយបា៖ រឹតែច្បាស់ថាគេជាហ្គេយ ព្រោះនៅទីនោះគ្មានអ្វីក្រៅពី អ្នកក្រឡុកស្រាដែលមិនពាក់អាវបង្ហាញរាងស៊ិចស៊ី បទចំរៀងហ្គេយ និងការសម្ដែងរបស់ បុរសតែងខ្លួនជាស្ត្រី ឬស្ត្រីកែរភេទ នោះទេ។
៤. បណ្ដាញសង្គម អ៊ីនស្តាក្រាម៖ អ្នកគ្រាន់តែចូលទៅមើលអ្នកដែលគេ Follow។ បើក្នុងនោះមានដូចជា YouTubers ហ្គេយ ឬក៍ក្រុមបុរសដែលចូលចិត្តថតរូចដោះអាវ។ គេជាហ្គេយ។
៥. ការបង្ហោះរូប៖ រូបថតពួកគេនៅលើបណ្ដាញសង្គម គេតែងតែភ្ជាប់ជាមួយនឹងឃ្លាដែលយកចេញពីបទចំរៀងរបស់ Troye Sivan គេក៍ជាហ្គេយដែរ។
៦. រឿង៖ បើរឿង Call Me By Your Name ជារឿងដែលគេចូលចិត្តដែលគេចូលចិត្ត។ ហ្គេយ។

តែ Dominick Whelton នៅតែប្រាប់ថា បើសិនជាចង់ដឹងច្បាស់ គួតែព្យាយាមស្គាល់គេ នៅពេលដែលគេមានអារម្មណ៍ស្និតស្នាល គេប្រាកដ៍ជាប្រាប់អ្នកដោយខ្លួនឯង៕


Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម