Skip to main content

មិនសមហេតុផល ប៉ុន្តែបែរជាធម្មតា


នៅពេលដែលមានពត៌មានពីការរៀបការរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅលើអ៊ិនធើណេត យើងតែងតែបានឃើញមានអ្នកចូលទៅសរសេរអបអរសាទរដល់ថ្ងៃមង្គលរបស់ពួកគេ។ វាពិតជាគួរអោយរីករាយណាស់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាគ្រប់រូប ដែលមានមនុស្សជាច្រើនចូលរួមអបអរ​ និងកាន់តែពិសេសជាងនេះទៅទៀត គឺនៅពេលដែលក្នុងនោះក៏មានអ្នកស្រលាញ់ភេទផ្ទុយមួយចំនួនបានព្យាយាមយល់ និងទទួលស្គាល់ការស្រលាញ់ដែលមិនដូចពួកគេ។

វាក៏មិនជាបញ្ហាអ្វីដែរ ដែលមនុស្សខ្លះមិនយល់ស្របនូវអ្វីដែលពួកគេយល់ថាមិនត្រឹមត្រូវ។ តែអ្វីដែលចម្លែកនោះ គឺមនុស្សខ្លះបែរជាជ្រើសរើសការជេរប្រមាថ ឬសើចចំអកឡកឡាយអោយអ្នកដែលមានគំនិតមិនដូចខ្លួនទៅវិញ។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ បែរជាមានមនុស្សច្រើនគួរសមដែរ ដែលគិតថានេះជាទង្វើរត្រឹមត្រូវ ហើយចូលរួមក្នុងការសរសេរពាក្យមិនសមរម្យទាំងនោះឡើងមក ហាក់ដូចវាជារឿងធម្មតាទៅវិញ។

កាលពីច្រើនសប្ដាហ៍មុន ខ្ញុំបានឃើញអ្នកស្រលាញ់ភេទផ្ទុយមួយចំនួន ចូលទៅសរសេរសារជូនពរ និងសម្ដែងការអបអរចំពោះការទទួលបានការរៀបការស្របច្បាប់ សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅ តៃវាន់។

«ខ្ញុំគឺជាអ្នកស្រលាញ់ភេទផ្ទុយ។ ខ្ញុំក៏មានកូនផងដែរ។ ប៉ុន្តែខ្ញុំនៅតែគាំទ្រពួកគេ។ ស្រលាញ់ គឺស្រលាញ់។» បុរសម្នាក់ចូលមកបញ្ចេញមត្តិ ដែលនៅក្នុងរូបថតគណនីរបស់គាត់ មានរូបជាគ្រួសារ។ មានរូបរបស់គាត់ ជាមួយភរិយា កូនប្រុស និងកូនស្រីរបស់គាត់ផងដែរ។ «ខ្ញុំមិនប្រកាន់ថាពួកគេស្រលាញ់ភេទផ្ទុយ ឬដូចនោះទេ អោយតែពួកគេពិតជាស្រលាញ់គ្នា។» ស្ត្រីជាម្ដាយម្នាក់សរសេរ។

ការសរសេររបស់ពួកគេទទួលបានការគាំទ្រជាច្រើន ដោយការចុចប៊ូតុងចូលចិត្ត និងប៊ូតុងបេះដូង។ ស្របគ្នានេះដែរ ក៏មានមនុស្សមិនតិចដែរ ដែលចុចប៊ូតុងខឹង ដើម្បីសម្ដែងការមិនពេញចិត្ត និងសរសេរពាក្យឡកឡាយមួយចំនួនផងដែរ។

«អញ្ចឹងម៉ិចមិនទៅរៀបការជាមួយមនុស្សប្រុសទៅ? ដូចនេះអ្នកអាចបង្ហាញការគាំទ្ររបស់អ្នកបានហើយ។» អ្នកស្រលាញ់ភេទផ្ទុយជាច្រើនសរសេរន័យស្រដៀងគ្នានេះ។ «ដូចនេះពេលដែលកូនប្រុសរបស់អ្នកធំឡើង កុំភ្លេចអោយគេរៀបការជាមួយបុរសផង។»​ អ្នកផ្សេងទៀតបន្ថែម។

បន្តែហេតុអ្វី?

វាហាក់ដូចជាមិនសមហេតុផលសោះ តែបែរជាមានមនុស្សជាច្រើនគាំទ្រ និងគិតបែបនេះទៅវិញ។ ពួកគេហាក់បង្ហាញអោយឃើញថាការសើចចំអកចំពោះគំនិតរបស់អ្នកដ៏ទៃវាគឺជារឿងត្រឹមត្រូវ និងធម្មតា។ តែទង្វើរបែបនេះវាបែរជាធ្វើអោយពួកគេមើលទៅហាក់ដូចជាមនុស្សខ្វះការគិតពិចារណាទៅវិញ ដែរទាមទាបែបឡកឡាយអោយអ្នកស្រលាញ់ភេទផ្ទុយមកស្រលាញ់ភេទដូច ទាំងដែលគាត់ជាមនុស្សរៀបការហើយ។ 

ហេតុអ្វីដែលគាត់មកត្រូវធ្វើបែបនេះ​ បែបនោះតាមការបញ្ជារ ទាំងដែលគាត់ក៏មានការគិតជារបស់ខ្លួនឯង។ ហេតុអ្វីដែលគាត់ត្រូវទៅរៀបការជាមួយបុរសវិញនោះ បើគាត់ជាអ្នកស្រលាញ់ភេទផ្ទុយហ្នឹង ហើយក៏បានរៀបការហើយផងដែរ? ហើយមានហេតុផលអ្វីដែលគាត់ត្រូវកំណត់អោយកូនប្រុសរបស់គាត់ ត្រូវតែរៀបការជាមួយនិងមនុស្សប្រុស ទាំងដែលយើងគ្រប់គ្នាក៏ពុំទាន់ដឹងនៅឡើយ ថាគាត់ជាអ្នកស្រលាញ់ភេទដូច ឬផ្ទុយ?​ ម្យ៉ាងទៀត គាត់ក៏មានការសម្រេចចិត្តជារបស់ខ្លួយឯង។

ហេតុអ្វីចាំបាច់ធ្វើជាមនុស្សដែលចូលចិត្តកំណត់ជីវិតរបស់អ្នកដ៏ទៃ? កាតព្វកិច្ចរបស់មនុស្សយើងម្នាក់ៗ គឺរៀបចំគ្រួសាររបស់ខ្លួនយើងផ្ទាល់ ឬមិនមែន? មនុស្សយើងមិនរស់នៅតាម សភាវៈគតិ ដូចសត្វដែលធ្វើតាមគ្នាពីមួយជំនាន់ទៅមួយជំនាន់នោះទេ។ យើងតែងតែមានការផ្លាស់ប្ដូរ និងការគិតជារបស់ខ្លួនឯង អ្នកដ៏ទៃក៏ដូចគ្នា។ 

ពួកយើងក៏ដឹង មិនអញ្ចឹងឬ ថាពួកយើងមិនចាំបាច់មានឈាមជ័រជាសត្វសុនខដើម្បី ទាមទារអោយមានការឈប់បរិភោគសាច់សត្វសុនខនោះទេ។ ពួកយើងក៏មិនចាំបាច់ទាល់តែជាជនពិការ ដើម្បីចូលរួមគាំទ្រសិទ្ធរបស់ជនមានពិការភាព។ ពួកយើងក៏មិនចាំបាច់ជាមនុស្សស្រី ដើម្បីអាចគាំទ្រសិទ្ធរបស់ស្ត្រីដែរ។

ដូចគ្នានេះដែរ អ្នកក៏មិនចាំបាច់តែជាអ្នកស្រលាញ់ភេទដូចគ្នា ទើបអាចគាំទ្រ និងអបអរសារទរសិទ្ធរបស់អ្នកស្រលាញ់ភេទដូចគ្នានោះទេ។ អ្វីដែលអ្នកត្រូវមាននោះ គឺមនុស្សធម៌ និងបេះដូងដែលមាននៅក្នុងខ្លួនរបស់អ្នក ហើយបើកបេះដូងអោយទូលាយក្នុងការទទួលយកការពិតមួយទៀតដែលវាប្រហែលជាមិនដូចទៅនឹងការពិតរបស់អ្នក។

ភាគច្រើន មិនបានមាននិយមន័យថា «ការពិត» នោះទេ។ អ្វីដែលយើងមិនធ្លាប់បានឃើញ ក៏មិនប្រាកដ៍ថាមិនធ្លាប់កើតមានឡើងដែរ។ ត្រូវសិក្សារស្វែងយល់ពីវាជាមុន មុននឹងយើងកាត់ក្ដីអ្វីមួយថាខុសឬត្រូវ៕

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕