Skip to main content

Fathers


រឿងថៃ ឆ្នាំ២០១៦

នៅក្នុងគ្រួសារភាគច្រើនមានឪពុកមួយ និងម្ដាយមួយ តែ ប៊ូត មានឪពុកដ៏ទៅពីរ។ តាមពិតទៅ ប៊ូត គឺជាកូនដែលត្រូវគេបោះបង់ចោលតាំងពីទើបតែកើត ហើយក៍ត្រូវបាន ហ្វូន ទទួលយកមកចិញ្ចឹម។ ទោះបីជា ប៊ូត គ្មានម្ដាយ តែគេនៅតែទទួលបានក្ដីស្រលាញ់យ៉ាងពេញលេញពីឪពុកទាំងពីររបស់គេ។ ពួគេតែងតែ ញ៉ាំបាយ ងូតទឹក និងជូន ប៊ូត ទៅសាលាជាមួយគ្នា។ ប៊ូត ពិតជារីករាយជាមួយគ្រួសារស្រលាញ់ភេទដូចគ្នាមួយគូនេះណាស់។

ថ្ងៃបុណ្យម្ដាយ ខាងសាលាគេតម្រូវអោយម្ដាយសិស្សគ្រប់រូបទៅសាលា តែ ប៊ូត មិនមានម្ដាយ ដូចនេះ យុគ ក៍ទៅជំនួស។

ភាពរីករាយនៅក្នុងគ្រួសារមួយនេះចាប់ផ្ដើមល្អក់កករ នៅពេលដែរ ប៊ូត ត្រូវបានមិត្តរួមថ្នាក់ចំអន់ពីទំនាក់ទំនងរបស់ឪពុកទាំងពីររបស់ ប៊ូត។ រហូតដល់មានការប្រើអំពើហង្សា ដែលក្រោយមកឪពុកមិត្តរួមថ្នាក់ម្នាក់នោះក៍រាយការណ៍ទៅអង្ការគាំពារសិទ្ធកុមារ ថាឪពុកទាំងពីរបានចិញ្ចឹមកូនក្នុងមជ្ឈដ្ឋានមិនត្រឹមត្រូវ ខុសពីក្មេងដ៏ទៃ។

អ្នកស្រី រ៉ាទីយា ដែលមកពីអង្ការគាំពារសិទ្ធកុមារនោះបានស្នើរសុំ ហ្វូន ជួបជជែកជាមួយ ប៊ូត ដើម្បីស្វែងយល់ពីការរស់នៅរបស់ ប៊ូត។

ក្រោយមក អ្នកស្រី រ៉ាទីយា ក៍សុំអោយ ហ្វូន អនុញ្ញាតអោយ ប៊ូត បានជួបម្ដាយបង្កើតគេម្ដង ព្រោះវាជាអ្វីដែលក្មេងគ្រប់រូបត្រូវការ។ ដំបូង ហ្វូន មិនយល់ស្របនោះទេ តែក្រោយពីស្ដាប់ហេតុផលរបស់ អ្នកស្រី រ៉ាទីយា និងម្ដាយបង្កើតរបស់ ប៊ូត ហើយ ហ្វូន ក៍យលព្រម។ ម្ដាយបង្កើតរបស់ ប៊ូត ក៍ត្រូវបានអនុញ្ញាតអោយមកលេង ប៊ូត នៅផ្ទះ ហ្វូន

ថ្ងៃមួយ ប៊ូត បានលេងជាមួយក្មេងប្រុសដ៍ទៃទៀតនៅសាលា ដោយពួកគេលេងប៉ះប្រដាប់ភេទគ្នា ហើយអ្នកគ្រូមកឃើញ សួរនាំដឹងថា ប៊ូត ជាអ្នកចាប់ផ្ដើម ក៍ប្រាប់ពីបញ្ហារនេះទៅឪពុករបស់គេ។ ហ្វូន គិតថានេះប្រហែលមកពីទំនាក់ទំនងរបស់គេ ហើយនិង យុគ ជះឥទ្ធិពលដល់ ប៊ូត ធ្វើអោយ ប៊ូត ខុសប្លែកពីក្មេងប្រុសដ៍ទៃទៀត។ ហ្វូន ក៍សម្រេចចិត្តអោយ ប៊ូត ទៅនៅជាមួយម្ដាយបង្កើតរបស់គេវិញ។ ប៊ូត យំអង្វរ ហ្វូន កុំអោយគេទៅនៅកន្លែងផ្សេង តែក៍នៅតែគ្មានបានការ។

ចាប់តាំងពី ប៊ូត ចេញទៅ ហ្វូន មិនដែល ខលទៅជួប ប៊ូត ទៀតនោះទេ។ គេខ្លាចគេមិនដាច់ចិត្ត។ ហ្វូន គ្រាន់តែខលទៅសួរសុខទុក្ខតាមរយៈម្ដាយរបស់ ប៊ូត ប៉ុណ្ណោះ។

នៅថ្ងៃបុណ្យឪពុក ខាងសាលាគេតម្រូវអោយឪពុករបស់សិស្សទៅចូលរួមជាមួយ។ ហ្វូន និង យុគ ក៍សម្រាច់ចិត្តទៅចូលរួម មើយ ប៊ូត ពីចម្ងាយ៕

Watch Trailer

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម