Skip to main content

Posts

Showing posts from 2019

បុរសស្រលាញ់ភេទដូចគ្នាជនជាតិម៉ាឡេស៊ីប្រាំនាក់ ត្រូវបានឃុំឃាំង និងវាយដោយរំពាត់

បុរសម៉ាឡេស៊ីប្រាំនាក់ ត្រូវបានឃុំឃាំង និងពិន័យដោយវាយនឹងរំពាត់​កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រោះពួកគេត្រូវបានរកឃើញថាព្យាយាមរួមភេទជាមួយបុរសដូចគ្នា។  បុរសបួននាក់ក្នុងចំណោមនោះត្រូវបានវាយប្រាំមួយរំពាត់ ពិន័យ៤,៨០០MR (១,១៦៣ដុល្លា) និងឃុំខ្លួនរយៈពេលប្រាំមួយខែ។ បុរសម្នាក់ទៀត ត្រូវបានវាយប្រាំមួយរំពាត់ ពិន័យ៤,៩០០RM (១,៦០០ដុល្លា) និងឃុំខ្លួនរយៈពេល៧ខែ។ ការរួមភេទដូចគ្នា វាគឺជារឿងខុសច្បាប់របស់សាសនាអ៊ីស្លាម ហើយម៉ាឡេស៊ីគឺជាប្រទេសដែលកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលមានផលប៉ះពាល់ដល់អ្នកស្រលាញ់ភេទដូចគ្នា៕ អត្ថបទ៖​  Asia One

ស្ត្រីកែរភេទពីរនាក់ត្រូវបានសម្លាប់នៅប៉ាគីស្ថាន

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩៖  abcnews Trans Action Pakistan ប៉ូលីសនៅប៉ាគីស្ថានបានរកឃើញសាកសពស្ត្រីកែរភេទពីរនាក់ ដែលត្រូវបានគេធ្វើទារុណកម្ម និងវាយដំរហូតដល់ស្លាប់។ ស្ត្រីទាំងពីរនាក់ត្រូវបានរកឃើញនៅក្នុងផ្ទះចាក់សោរមួយនៅសង្កាត់ Sahiwal ភាគខាងកើតខេត្ត Punjab នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ ប៉ូលីសមិនបានដឹងច្បាស់ពីមូលហេតុនៃឃាតកម្មនេះនៅឡើយទេ។ ប៉ុន្តែប៉ូលីសក៏បានអោយដឹងថា ជនរងគ្រោះប្រហែលជាស្លាប់កាលពីបីថ្ងៃមុនពេលសាកសពត្រូវបានរកឃើញ៕

រឿងបុរសស្រលាញ់បុរសទាំង១៥ដែលខ្ញុំចូលចិត្ត

១.​ Bangkok Love Story: រឿងថៃ ឆ្នាំ២០០៧ ២. Love of Siam: រឿងថៃ ឆ្នាំ២០០៧ ៣. Brokeback Mountain: រឿងអាមេរិច ២០០៥ ៤. Grey Rainbow: រឿងថៃ ឆ្នាំ២០១៦ ៥. Call Me by Your Name: រឿងអាមេរិច ២០១៧ ៦. Love, Simon: រឿងអាមេរិច ២០១៨ ៧. My Bromance: រឿងថៃ ឆ្នាំ២០១៤ ៨. Addicted (Heroine): រឿងភាគចិន នៅលើអ៊ីនធើណេត ឆ្នាំ២០១៦ ៩. Be Here for You: រឿងចិន ឆ្នាំ២០១៥ ១០. Amphetamine: រឿងហុងកុង ឆ្នាំ២០១០ ១១. Red Balloon: រឿងតៃវាន់ ឆ្នាំ២០១៧ ១២. Fathers: រឿងថៃ ឆ្នាំ២០១៦ ១៣. Present Perfect: រឿងថៃ ឆ្នាំ២០១៧ ១៤. Night Flight: រឿងកូរ៉េ ឆ្នាំ២០១៤ ១៥. Burning Blue: រឿងអាមេរិច ឆ្នាំ២០១៣ ------------------------------------------------------------------------------- មានរឿងល្អមើលដែលខ្ញុំមិនបានដាក់នៅខាងលើអត់? ជួយចែករំលែកផង :D Comment ចំណងជើងរឿងដែលអ្នកចូលចិត្តនៅខាងក្រោម ខ្ញុំនឹងបានមើលវាដែរ :D

Lady Gaga ចង់អោយគ្រប់គ្នាសួរ មុនពេលកំណត់សព្វនាមក្នុងការហៅនរណាម្នាក់

រូបថត NBC ញ៉ូវយក៖ ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ Lady Gaga បានបញ្ចេញមតិនៅខនសឺតរបស់នាងក្នុងខែមោទកភាពនៃអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងទីក្រុងញ៉ូវយក កាលពីថ្ងៃចន្ទ ទី២៤​នេះ សម្រាប់ការប្រើប្រាស់សព្វនាមក្នុងការហៅអ្នកណាម្នាក់។ នាងសង្ឃឹមថាគ្រប់គ្នាត្រូវបានសួរ មុនពេលត្រូវបានហៅដោយអ្វីមួយដែលអ្នកហៅប្រហែលជាមិនច្បាស់ ឬមិនដឹង។ ព្រោះវាពិតជាពិបាក នៅពេលដែលអ្នកដែលត្រូវបានគេហៅ ទទួលបានអារម្មណ៍ខ្វះការគោរព នៅក្នុងសព្វនាមអ្វីមួយដែលពួកគេយល់ថាមិនសាកសមនឹងពួកគេ ហើយបែរជាមិនត្រូវបានសួរនាំជាមុនទៅវិញ។ មនុស្សភាគច្រើន ប្រើសព្វនាម «គាត់ នាង ឬពួកគេ» តែវានៅតែប្រសើរជាង ប្រសិនបើសួរពួកគេថាតើចង់អោយហៅបែបណា ជាជាងការទាយស្មានតាមរយៈរូបរាងខាងក្រៅរបស់ពួកគេ។ វាគឺជាសប្តាហ៍មោទកភាពនៃអ្នកស្រលាញ់ភេទដូចគ្នា។ ខ្ញុំតែងតែរំពឹងថាវានឹងមានរយៈពេល៣៦៥ថ្ងៃ តែវាមានពេលតែប៉ុន្មានសប្ដាហ៍៕

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

មិនសមហេតុផល ប៉ុន្តែបែរជាធម្មតា

នៅពេលដែលមានពត៌មានពីការរៀបការរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅលើអ៊ិនធើណេត យើងតែងតែបានឃើញមានអ្នកចូលទៅសរសេរអបអរសាទរដល់ថ្ងៃមង្គលរបស់ពួកគេ។ វាពិតជាគួរអោយរីករាយណាស់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាគ្រប់រូប ដែលមានមនុស្សជាច្រើនចូលរួមអបអរ​ និងកាន់តែពិសេសជាងនេះទៅទៀត គឺនៅពេលដែលក្នុងនោះក៏មានអ្នកស្រលាញ់ភេទផ្ទុយមួយចំនួនបានព្យាយាមយល់ និងទទួលស្គាល់ការស្រលាញ់ដែលមិនដូចពួកគេ។ វាក៏មិនជាបញ្ហាអ្វីដែរ ដែលមនុស្សខ្លះមិនយល់ស្របនូវអ្វីដែលពួកគេយល់ថាមិនត្រឹមត្រូវ។ តែអ្វីដែលចម្លែកនោះ គឺមនុស្សខ្លះបែរជាជ្រើសរើសការជេរប្រមាថ ឬសើចចំអកឡកឡាយអោយអ្នកដែលមានគំនិតមិនដូចខ្លួនទៅវិញ។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ បែរជាមានមនុស្សច្រើនគួរសមដែរ ដែលគិតថានេះជាទង្វើរត្រឹមត្រូវ ហើយចូលរួមក្នុងការសរសេរពាក្យមិនសមរម្យទាំងនោះឡើងមក ហាក់ដូចវាជារឿងធម្មតាទៅវិញ។ កាលពីច្រើនសប្ដាហ៍មុន ខ្ញុំបានឃើញអ្នកស្រលាញ់ភេទផ្ទុយមួយចំនួន ចូលទៅសរសេរសារជូនពរ និងសម្ដែងការអបអរចំពោះការទទួលបានការរៀបការស្របច្បាប់ សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅ តៃវាន់។ «ខ្ញុំគឺជាអ្នកស្រលាញ់ភេទផ្ទុយ។ ខ្ញុំក៏មានកូនផងដែរ។ ប៉ុន្តែខ្ញុំនៅតែគាំទ្រពួកគេ។ ស្រលាញ់ គឺ...

វីដេអូចម្រៀងថ្មីរបស់ Taylor Swift សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃចន្ទម្សិលមិញនេះ Taylor បានចេញវីដេអូថ្មីមួយរបស់ខ្លួន មានចំណងជើង You Need To Calm Down។ វីដេអូចម្រុះពណ៌នេះត្រូវ មានចូលរួមពីក្រុមអ្នកស្រលាញ់ភេទដូចគ្នាល្បីៗជាច្រើនរូបផងដែរ។ ទង់ជាតិឥន្ទធនូ ពិធីរៀបការរបស់បុរសនិងបុរស និង​បុរសដែលចូលចិត្តតែងខ្លួនជាមនុស្សស្រី ក៏មានបង្ហាញនៅក្នុងវីដេអូនេះ មិនតែប៉ុណ្ណោះ ក្រុមអ្នកសាសនានិយមក៍មានវត្តមានក្នុងការប្រឆាំងពួកគេ។ បទ​ You Need To Calm Down នេះផងដែរ ក៏ជាបទនៅក្នុងអាលប៊ុម Lover ដែលគ្រោងនឹងចេញនៅថ្ងៃទី២៣ ខែសីហា​ ខាងមុខនេះផងដែល៕ វីដេអូ

Find Me វគ្គបន្តរបស់ Call Me By Your Name នឹងចេញផ្សាយនៅខែតុលា

លោក Andre Aciman​ អ្នកនិពន្ធប្រលោមលោក Call Me By Your Name  បានបង្ហោះរូបគំរបប្រលោមលោកទីបួនរបស់លោក ដែរជាភាគបន្តពីប្រលោមលោកចុងក្រោយ កាលពីថ្ងៃទីបួន ខែមេសា នៅលើគណនី Instagram របស់លោក។  Andre Aciman បានសរសេរថា ប្រលោមលោកថ្មី Find Me មួយនេះនឹងចេញផ្សាយនៅខែតុលា ឆ្នាំ២០១៩ ខាងមុខដ៏ឆាប់នេះ។ នៅក្នុង Find Me នឹងរៀបរាប់ពីការជួបគ្នាម្ដងទៀតរបស់ Elio និង Oliver។ នៅពេលដែល Elio ទៅ Paris ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានជួបនឹង Oliver ដែលពេលនេះគឺជាសាស្ត្រាចារ្យ ដែលមានកូនប្រុសម្នាក់។ នៅក្នុងនោះក៍ផ្ដោតទៅលើ ឪពុករបស់ Elio ផងដែរចំពោះការលែងលះគ្នារបស់គាត់៕

បុរសជនជាតិឥណ្ឌូនេស៊ីប្រាំនាក់ត្រូវបានឃាត់ខ្លួននៅម៉ាឡេស៊ីទាក់ទងនឹងការផ្ដល់សេវាកម្មផ្លូវភេទ

https://assets.bharian.com.my/images/articles/43_1554740177.jpg ម៉ាឡេស៊ី៖​  ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក្រុមប៉ូលីសម៉ាឡេស៊ីបានចុះឃាត់ខ្លួនបុរសឥណ្ឌូនេស៊ីប្រាំនាក់ ដោយសារជាប់ទាក់ទងទៅនឹងការផ្ដល់សេវាផ្លូវភេទនៅអូតែលមួយ នៅ Jalan Panang នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ពួកគេត្រូវបានឃាត់ខ្លួននៅម៉ោង១០យប់ មានអាយុប្រហែលពី​២០​ទៅ៣០ឆ្នាំ ក្នុងស្ថានភាពដែលគ្មានសំលៀកបំពាក់។ សង្ស័យជាការផ្ដល់សេវារួមភេទជាក្រុម។ ពួកគេផ្ដល់សេវាកម្មនៅទៅលើមនុស្សចាប់ទៅ​២៥ ទៅ៤០ឆ្នាំ ហើយតម្លៃចាប់ពី ១៥០RM ទៅ ២០០RM (ប្រហែលពី ១៥ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល) ក្នុងមួយម៉ោង។ វត្ថុតាងដែលរឹបអូសបាននៅកន្លែងកើតហេតុមាន ស្រោមអនាមយ ទឹករំអិល ឧបករណ៍ជំនួយផ្លូវភេទបុរស លិខិតឆ្លងដែន និងប្រាក់ចំនួន ៣,៥០០RM៕ អត្ថបទដើម​:  BH Online

អ្នកនិពន្ធរឿងនៅស្រីលង្កាត្រូវបានចាប់ខ្លួនទាក់ទងនឹងការសរសេរពីអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងពុទ្ធសាសនា

https://en.wikipedia.org/wiki/Flag_of_Sri_Lanka ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ Colombo៖​​ អ្នកនិពន្ធស្រីលង្កាម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតែបានសរសេរពីអ្នកស្រលាញ់ភេទដូចគ្នាទាក់ទងទៅនឹងអ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ។ ហើយក៍ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធមនុស្សនៅក្នុងផ្លូវច្បាប់ផងដែរ។ លោក Shakthika Sathkumara អាយុ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃចន្ទនេះ នៅភាគខាងជើងនៃទីក្រុង Polgahawela និងត្រូវឃុំខ្លួនរយៈពេល៩ថ្ងៃ បន្ទាប់ពីមានការរាយការណ៍ពីព្រះសង្ឃ អំពីអត្ថបទនោះ។ អត្ថបទខ្លីនោះ បានសរសេរដោយប្រយោលអំពីការស្រលាញ់ភេទដូចគ្នាក្នុងចំនោមអ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ដែលជាសាសនាធំ និងភាគច្រើនសម្រាប់ជាតិ។ រឿងខ្លីនោះត្រូវបានបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុករបស់លោក Shakthika ដែលត្រូវបានអ្នកគោរពសាសនានេះយល់ឃើញថាវាជាការប្រមាថសម្រាប់ពុទ្ធសាសនា។ អត្ថបទដើម  Sri Lanka arrests novelist over gay plot line about Buddhists

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕

អ្នកដឹកនាំសាសនាអ៊ីស្លាមរដ្ឋ Perlis ថាការទទួលស្គាល់ស្ត្រីកែរភេទ នឹងធ្វើអោយស្ត្រីងាយរងគ្រោះដោយអំពើរហិង្សារ

រូបថតដោយ Thestar ម៉ាឡេស៊ី៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដោយ៖  Malaymail លោក Datuk Mohd Asri Zainul Abidin  អ្នកដឹកនាំសាសនាអ៊ីស្លាមនៃរដ្ឋ Perlis ប្រទេសម៉ាឡេស៊ី បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកថា ស្ត្រីកែរភេទគឺនៅតែជាបុរស ហើយភេទគឺមានតែពីរប៉ុណ្ណោះ ការដែលទទួលស្គាល់សម្រាប់ស្ត្រីកែរភេទ នឹងធ្វើអោយបុរសប្រើប្រាស់វាក្នុងការធ្វើបាបស្ត្រី។ បើស្ត្រីកែរភេទវាយដំស្ត្រី នោះចាត់ទុកដូចជាបុរសប្រើប្រាស់អំពើរហឹង្សារទៅលើស្ត្រីដែរ។ គាត់បញ្ជាក់ «ការស្លៀកពាក់ និងមានចរិតដូចជាមនុស្សស្រីមិនអាចផ្លាស់ប្ដូរការពិតដែលពួកគេជាមនុស្សប្រុសនោះទេ»៕

ឈីបា ទីក្រុងនៅប្រទេសជប៉ុន អនុញ្ញាតិអោយមានលិខិតបញ្ជាក់ទំនាក់ទំនងរវាងអ្នកស្រលាញ់ភេទដូចគ្នា

រូបថត Gaijinpot ឈីបា - ប្រទេសជប៉ុន៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឈីបា បានក្លាយទៅជាទីក្រុងទីមួយនៅប្រទេសជប៉ុនដែល ដែលបានចេញវិញ្ញាបនបត្របញ្ជាក់ពីទំនាក់ទំនងរវាងដៃគូរអ្នកស្រលាញ់ភេទដូចគ្នា និងដៃគូរភេទផ្ទុយដែលមិនចង់រៀបការ។ - Asahi នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ មានគូរស្នេហ៍៦មួយគូរ ទាំងអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកស្រលាញ់ភេទផ្ទុយ បានធ្វើលិខិតបញ្ជាក់ពីជីវិតគូររបស់ពួកគេ និងបញ្ជូនទៅមន្ត្រីគ្រប់គ្រងនៅទីក្រុងនោះ ហើយក៍ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីទំនាក់ទំនងដៃគូររបស់ពួកគេ។ ទោះបីជាវិញ្ញាបនបត្របញ្ជាក់ពីទំនាក់ទំនងដៃគូនេះ មិនមានតម្លៃស្មើរនឹងសំបុត្រអាពាហ៍ពិពាហ៍ក៍ពិតមែន តែវាបានផ្ដល់សិទ្ធស្របច្បាប់ចាំបាច់មួយចំនួនដូចជា៖ ការរស់នៅជាមួយគ្នា ការមានលំនៅស្ថានរួម និងការទៅសួរសុខទុក្ខដៃគូរនៅមន្ទីពេទ្យនៅពេលដៃគូរមានអាការៈធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរ អ្នកដែលអាចស្នើរសំុលិខិតនេះបាន លុះត្រាតែមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយត្រូវតែជាអ្នករស់នៅទីក្រុងនេះ រឺជាអ្នកផ្លាស់ប្ដូរមកនៅទីក្រុងនេះ។ ងាកមកមើលប្រទេសកម្ពុជាយើងវិញ យើងក៍មានការចេញលិខិតប្រភេទនេះផងដែរ តែមិនទាន់ច្បាស់ថាវាមានការទទួលស្គាល់ធំឬច្រើនប៉ុណ្ណា៕ អាន៖...

Troye Sivan បានចេញបទចំរៀងថ្មីជាមួយ Lauv មានចំណងជើង I'm So Tired

ពិតជាគួរអោយចាប់អារម្មណ៍ជាមួយនឹងបទថ្មីរបស់  Troye Sivan   ដែលច្រៀងជាមួយ  Lauv   ម្ចាស់បទ  Easy Love   ។ លក្ខណៈពិសេសគួរអោយកត់សម្គាល់នោះ Troye Sivan បានបង្ហោះវីដេអូបទ  I'm So Tired   នេះដោយមាន Lauv ជាអ្នកបើកឡាន ឯ Lauv វិញបង្ហោះវីដេអូបទនេះដោយមាន Troye Sivan ជាអ្នកបើកបរម្ដង។ តែនេះមិនមែនជា វីដេអូផ្លូវការនៅឡើយ គ្រាន់តែជាប្រភេទ​ Audio ប៉ុណ្ណោះ៕ តោះទៅស្ដាប់បទនេះទាំងអស់គ្នា :D ស្របគ្នានេះដែរ ក៍មានពាក្យចចាមអារ៉ាម និងសង្ស័យចំពោះទំនាក់ទំនងរបស់ Troye Sivan និងមិត្តប្រុស ( Jacob ) ថាពួកគេអាប្រហែលជាបែកគ្នា ព្រោះតែ Troye Sivan បានបង្ហោះរូបជាមួយ Lauv ហើយសរសេថា "my new bf"។  Lauv និង​ Troye Sivan តែទោះជាយ៉ាងណា អក្សរកាត់ BF នេះអាចមានន័យពីរ មិត្តប្រុស និង មិត្តល្អ។ ដូចនេះសង្ឃឹមថាមានន័យថាមិត្តល្អទៅចុះ ព្រោះ Troye Sivan និង Jacob ពិតជាគូរស្នេហ៍ដែលសាកសមមួយ។ ខ្ញុំចូលចិត្តពួកគេទាំងពីរ និងមិនចង់ឃើញពួកគេបែកគ្នានោះទេ៕ Jacob និង Troye Sivan

ស្ត្រីប្ដូរភេទម្នាក់ត្រូវបានបាញ់អោយរបួស នៅ ដែលហ៊ី ប្រទេសឥណ្ឌា

ជនដៃដល់ម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានចាប់ខ្លួន ឥណ្ឌា៖ ថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ ស្ត្រីកែរភេទអាយុ២១ឆ្នាំម្នាក់ត្រូវបានបាញ់ចំពោះ ព្រោះតែបដិសេធមិនព្រមរួមភេទជាមួយនិងបុរសពីរនាក់ ដែលបានអនុញ្ញាតិអោយនាងជិះឡានរួមដំណើរជាមួយ ពី Trilokpuri ទៅ Barapullah នៅប្រហែលជាម៉ោង១២កន្លះយប់ថ្ងៃអាទិត្យ។ បន្ទាប់ពីដឹងថានាងជាស្ត្រីកែរភេទ បុរសពីនាក់នោះបានចាញ់នាងខណៈពេលដែលនាងព្យាយាយរារាំងការបៀតបៀនពីពួកគេ។ បន្ទាប់មក បុរសទាំងពីរបានបោះនាងចេញពីឡានដែលកំពុងតែធ្វើដំណើរនោះ។ នាងបានរាយការណ៍ទៅប៉ូលិស ហើយព្រឹកថ្ងៃបន្ទាប់ ប៉ូលិសឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងពីរ។  គេមានឈ្មោះ Sagar Kumar អាយុ២៤ឆ្នាំ។ បុរសដែលគ្របមុខនៅក្នុងរូបថត។ ស្ត្រីរងគ្រោះក៍បានទទួលការវះកាត់ និងផុតពីគ្រោះថ្នាក់ផងដែរ ខណៈពេលដែលជនសង្ស័យម្នាក់ទៀតឈ្មោះ Kant ដែលប៉ូលិសកំពុងតែតាមចាប់ខ្លួននៅឡើយ៕ hindustantimes  : ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

បទចម្រៀងខ្មែរបួនបទដែលបង្ហាញពីអ្នកស្រលាញ់ភេទដូចគ្នា

១. បេះដូងខុសកាយ - ច្រៀងដោយ សីហា៖ ក្នុងវីដេអូបទនេះបង្ហាញពីបុរសម្នាក់ដែលលួចស្រលាញ់មិត្តភក្តិខ្លួន ទាំងដែលមិត្តរបស់គេកំពុងតែមានសង្សាជាមនុស្សស្រី។ ២. ព្រោះខ្ញុំមិនមែនស្រី ៖ បុរសចរិកស្រីម្នាក់ ដែលខំធ្វើការរកលុយចិញ្ចឹមម្ដាយឪពុក និងថែមទាំងផ្គត់ផ្គង់បុរសដែលខ្លួនស្រលាញ់ទៀតផង តែចុងក្រោយក៍នៅតែត្រូវបុរសនោះទៅចោល មានស្រីថ្មី។ ៣. មានតម្លៃពេលអ្នកឯកា - ច្រៀងដោយ ណាធូ៖ និយាយពីបុរសស្រលាញ់បុរសដែលត្រូវគេយកមកជំនួសនៅពេលដែលគេឈ្លោះគ្នាជាមួយសង្សាស្រីរបស់គេ។ នៅពេលដែលគេត្រូវគ្នាវិញ គេក៍ចាកចេញទៅទាំងមិនស្រណោះ។ ៤. ពេលខ្ញុំពិបាកចិត្ត  - ច្រៀងដោយ សុគន្ធ ដេវីដ៖ ភាពល្អក់កករនៅក្នុងទំនាក់ទំនងស្នេហារបស់បុរសពីរនាក់។ បើនៅមានបទណាផ្សេងទៀត ជួយចែករំលែកផង :D

ផលវិបាកដែលអ្នកស្រលាញ់ភេទដូចគ្នាតែងតែប្រឈមមុខ

I Am What I Am 2017   អ្នកណាក៏និយាយដែរ ថាត្រូវរស់នៅជាខ្លួនឯង រស់នៅជាមួយការពិត តែនៅពេលដែលការពិតដែលពួកយើងបង្ហាញនោះជាអ្វីដែលមនុស្សភាគច្រើនមិនធ្វើ យើងបែរជាទទួលបានការមើលងាយ ជេប្រមាថ និងរើសអើងទៅវិញ ទាំងដែលទាំងអស់នោះសុទ្ធតែជាភាពពិតរបស់ពួកយើង។ តោះទៅស្ដាប់ពួកគាត់និយាយពីផលវិបាកដែលពួកគាត់បានជួបប្រទះទាំងអស់គ្នា តាមរយៈវីដេអូដែលបានរៀបចំឡើងដោយ I Am What I Am  កាលពីឆ្នាំ២០១៧៖

ធ្វើម៉ិចទើបដឹងថាបុរសម្នាក់ហ្នឹងជាហ្គេយ?

តោះទៅមើលតិចនិចមើលមនុស្សប្រុសរបស់ Dominick Whelton  ជាមួយគ្នា៖ ១. ការមើលភ្នែកគ្នា៖ បើគេមើលភ្នែកអ្នកមួយភ្លែត ហើយបែរចេញ នោះគេមិនមែនជាហ្គេយទេ។ តែបើបុរសនោះមើលភ្នែករបស់អ្នកលើសពីបីនាទី នោះប្រាកដ៍ជាហ្គេយ។ (ក្នុងលក្ខ័ណនេះ អ្នកជាមនុស្សប្រុស) ២. ការប៉ះពាល់៖ នៅពេលដែលគេកំពុងតែនិយាយជាមួយអ្នក គេចាប់ផ្ដើមប៉ះដើមដៃរបស់អ្នក ស្មា ឬខ្នងរបស់អ្នក ដោយមានចលនាតិចៗដូចជាការម៉ាសា។ គេច្បាស់ជាហ្គេយ ហើយគេក៍ចាប់អារម្មណ៍អ្នកផងដែរ​ហាហាហា ៣.​​ ហ្គេយបា៖ រឹតែច្បាស់ថាគេជាហ្គេយ ព្រោះនៅទីនោះគ្មានអ្វីក្រៅពី អ្នកក្រឡុកស្រាដែលមិនពាក់អាវបង្ហាញរាងស៊ិចស៊ី បទចំរៀងហ្គេយ និងការសម្ដែងរបស់ បុរសតែងខ្លួនជាស្ត្រី ឬស្ត្រីកែរភេទ នោះទេ។ ៤. បណ្ដាញសង្គម អ៊ីនស្តាក្រាម៖ អ្នកគ្រាន់តែចូលទៅមើលអ្នកដែលគេ Follow។ បើក្នុងនោះមានដូចជា YouTubers ហ្គេយ ឬក៍ក្រុមបុរសដែលចូលចិត្តថតរូចដោះអាវ។ គេជាហ្គេយ។ ៥. ការបង្ហោះរូប៖ រូបថតពួកគេនៅលើបណ្ដាញសង្គម គេតែងតែភ្ជាប់ជាមួយនឹងឃ្លាដែលយកចេញពីបទចំរៀងរបស់  Troye Sivan  គេក៍ជាហ្គេយដែរ។ ៦. រឿង៖ បើរឿង Call Me By Your Name  ជារឿងដែលគេចូលចិត្តដែលគេចូលចិត្ត។ ហ្គេយ។ តែ  Dominick Whelton...

Lucky Strike - បទចម្រៀងថ្មីរបស់ Troye Sivan

ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បទ Lucky Strike នៅក្នុងអាល់ប៊ុម Bloom របស់ Troye Sivan បានចេញនៅថ្ងៃនេះហើយ។  តោះទៅទស្សនាទាំងអស់គ្នា! ទៅមើលប្រុសស្អាតនៅក្នុងបទនេះ XD ហាហាហា

Fathers

រឿងថៃ ឆ្នាំ២០១៦ នៅក្នុងគ្រួសារភាគច្រើនមានឪពុកមួយ និងម្ដាយមួយ តែ ប៊ូត មានឪពុកដ៏ទៅពីរ។ តាមពិតទៅ ប៊ូត គឺជាកូនដែលត្រូវគេបោះបង់ចោលតាំងពីទើបតែកើត ហើយក៍ត្រូវបាន ហ្វូន ទទួលយកមកចិញ្ចឹម។ ទោះបីជា ប៊ូត គ្មានម្ដាយ តែគេនៅតែទទួលបានក្ដីស្រលាញ់យ៉ាងពេញលេញពីឪពុកទាំងពីររបស់គេ។ ពួគេតែងតែ ញ៉ាំបាយ ងូតទឹក និងជូន ប៊ូត ទៅសាលាជាមួយគ្នា។ ប៊ូត ពិតជារីករាយជាមួយគ្រួសារស្រលាញ់ភេទដូចគ្នាមួយគូនេះណាស់។ ថ្ងៃបុណ្យម្ដាយ ខាងសាលាគេតម្រូវអោយម្ដាយសិស្សគ្រប់រូបទៅសាលា តែ ប៊ូត មិនមានម្ដាយ ដូចនេះ យុគ ក៍ទៅជំនួស។ ភាពរីករាយនៅក្នុងគ្រួសារមួយនេះចាប់ផ្ដើមល្អក់កករ នៅពេលដែរ ប៊ូត ត្រូវបានមិត្តរួមថ្នាក់ចំអន់ពីទំនាក់ទំនងរបស់ឪពុកទាំងពីររបស់ ប៊ូត ។ រហូតដល់មានការប្រើអំពើហង្សា ដែលក្រោយមកឪពុកមិត្តរួមថ្នាក់ម្នាក់នោះក៍រាយការណ៍ទៅអង្ការគាំពារសិទ្ធកុមារ ថាឪពុកទាំងពីរបានចិញ្ចឹមកូនក្នុងមជ្ឈដ្ឋានមិនត្រឹមត្រូវ ខុសពីក្មេងដ៏ទៃ។ អ្នកស្រី រ៉ាទីយា ដែលមកពី អង្ការគាំពារសិទ្ធកុមារនោះបានស្នើរសុំ ហ្វូន ជួបជជែកជាមួយ ប៊ូត ដើម្បីស្វែងយល់ពីការរស់នៅរបស់ ប៊ូត។ ក្រោយមក  អ្នកស្រី រ៉ាទីយា ក៍សុំអោយ ហ្វូន អនុញ្ញាតអោយ ប៊ូត បានជួបម្ដាយបង...