Skip to main content

Posts

Showing posts from 2018

អ្នកជួលផ្ទះ ត្រូវបានម្ចាស់ផ្ទះបណ្ដេញចេញព្រោះតែគាត់ជាបុរសស្រលាញ់បុរស

First Coast News​ - ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ហ្វ្លររីដា សហរដ្ឋអាមេរិច៖ លោក រេនដល ខូហ្វមែន បានរើចូលទៅនៅផ្ទះជួលដែលមានម្ចាស់ឈ្មោះ ជែកគី ខូភើ  កាលពីថ្ងៃទី១ ខែធ្នូ នេះ ហើយត្រូវបានគេបណ្ដេញចេញនៅ២អាទិត្យបន្ទាប់ ព្រោះតែគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នា។ រឿងនេះចាប់កើតឡើងនៅពេល ដែលម្ចាស់ផ្ទះប្រាប់ លោក  ខូហ្វមែន   ថាគាត់មិនអនុញាតិអោយលោក  ខូហ្វមែន   នាំមិត្តស្រីមកគេងដាច់យប់នោះទេ។ ហើយគាត់ក៍ប្រាប់ម្ចាស់ផ្ទះវិញថា គាត់មិននាំស្រីមកគេងនោះទេ ព្រោះគាត់ជាបុរសស្រលាញ់បុរស។ នៅក្នុងវីដេអូដែលលោក  ខូហ្វមែន   បានថត៖ «ហេតុអ្វីអ្នកមិនប្រាប់ខ្ញុំថាអ្នកជាបុរសស្រលាញ់បុរសតាំងពីដំបូង?» ម្ចាស់ផ្ទះនិយាយ «ហេតុអ្វីខ្ញុំត្រូវប្រាប់អ្នកថាខ្ញុំស្រលាញ់ភេទដូចគ្នា។ ខ្ញុំមិនចាំបាច់ត្រូវប្រាប់អ្នកនោះទេ។»  ខូហ្វមែន   តប «តើអ្នកឯងគិតថាខ្ញុំចង់អោយមនុស្សស្រលាញ់ភេទដូចគ្នាដើរចេញចូលនៅទីកន្លែងរបស់ខ្ញុំបែបនេះ?» រូបពេលម្ចាស់ផ្ទះប្រកែកគ្នាជាមួយ​ លោក ខូហ្វមែន    ខាងពត៌មានទាក់ទងទៅម្ចាស់ផ្ទះដើម្បីស្រាយបំភ្លឺ ម្ចាស់ផ្ទះបានប្រាប់ថា បញ្ហាមានចាប់តាំងពីពេលដែល  ខូហ្វម...

Present Perfect

រឿងថៃ ឆ្នាំ២០១៧ ទើយ បានធ្វើដំណើរកំសាន្តម្នាក់ឯងទៅ ហ៊ីហ្គាស៊ីកាវា ប្រទេសជប៉ុន បន្ទាប់ពីគេបែកគ្នាជាមួយនិងមិត្តស្រីរបស់គេ។ គេមកទីនេះ ព្រោះគិតថាវាជាកន្លែងដែលជនជាតិថៃមិនសូវមក គេមិនចង់ជួបជនជាតិថៃមួយរយៈ។ ទើយ បានជួលផ្ទះនៅ រីសត មួយនៅទីនោះ សម្រាប់ការស្នាក់នៅប្រហែលជាមួយអាទិត្យ។ ក្រោយមក ទើយ បានជួបនឹង អូត ដែលជាជនជាតិថៃដូចគ្នា ស្នាក់នៅក្បែរគ្នា។ អូត មកកំសាន្តនៅទីនេះម្នាក់ឯងដែរ ដើម្បីបន្ធូរអារម្មណ៍មុនពេលត្រលប់ទៅប្រទេសថៃវិញ ហើយរៀបការនឹងមិត្តស្រីក្នុងរយៈពេលបួនសប្ដាហ៍ខាងមុខ។ ថ្ងៃបន្ទាប់ មិត្តរបស់ ទើយ បានប្រាប់ ទើយ តាមទូរសព្ទ៌ពីដំណឹងជិតភ្ជាប់ពាក្យរបស់សង្សារចាស់ ទើយ ។ អូត ឃើញ ទើយ មិនសប្បាយចិត្ត ក៍នាំ ទើយ ទៅផឹកស្រារំសាយជាមួយគ្នា។ តែប្រហែលជាផឹកច្រើនពេករហូត ទើយ ស្រវឹងចាំអ្វីមិនបាន។ ពេលភ្ញាក់ដឹងខ្លួនម្ដងទៀត ទើយ បានឃើញគេកំពុងគេងនៅលើគ្រែជាមួយ អូត ទៅហើយ ថែមទាំងគ្មានខោអាវទៀតផង។ ព្រោះតែភាពមិនច្បាស់ ទើយ ក៏សម្រេចចិត្តសួរ អូត ថាតើពួកគេទាំងពីរមានបានធ្វើអ្វីលើសពីការគេងជិតគ្នាឬអត់។ អូត បដិសេធ។ ទើយ ថាគេនឹងមិនសូវបារម្មណ៍ប្រសិនបើយប់នោះជាមនុស្សស្រី។ អូត អន់ចិត្ត តែមិនបាននិយាយចេញមកទេ គេគ...

បុរសពីរនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីប៉ូលិសរកឃើញក្រដាស់ជូតមាត់សើមដោយទឹករអិល

Detik News ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨៖  (អត្ថបទដើម) ប៉ូលិសនៅ ប៉ាដាង ប្រទេសឥណ្ឌូនេស៊ី ភាគខាងលិចកោះស៊ូមាត្រា បានចុះឆែកឆេ និងឃាត់ខ្លួនបុរសពីរនាក់ បន្ទាប់ពីមានការរាយការណ៍ពីអ្នកជិតខាង ដោយសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំងពីរជាបុរសស្រលាញ់បុរស។ ក្រុមប៉ូលិសធ្វើការចុះឆែកឆេទាំងព្រឹកព្រលឹម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះជួលនោះ ដោយអ្នកជិតខាងបានរាយការណ៍ ព្រោះតែពួកគេមានការព្រួយបារម្មណ៍នឹងសកម្មភាពរបស់បុរសទាំងពីរ។ នៅពេលដែលប៉ូលិសចុះមកដល់ រកឃើញថាពួកគេកំពុងនៅក្នុងបន្ទប់ជាមួយគ្នា និងរកឃើញភស្តុតាងក្រដាស់ជូតមាត់ដែលបានប្រើហើយនៅទីនោះមាន សភាពសើម និងមានសារធាតុរាវរអិលដែលដូចជាទឹកកាមផងដែរ។ ប៉ូលិសនៅតំបន់នោះក៍បានអោយដឹងផងដែរថា អ្វីដែលពួកគេធ្វើនេះគឺជាអ្វីដែលរដ្ឋាភិបាលនៅទីក្រុងនោះចង់បាន។ ពួកគេត្រូវសម្អាត កំចាត់នូវរាល់សកម្មភាពមិនល្អ និងជំងឺសង្គមនេះ៕

កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ

ថ្វីបើប្រទេសកម្ពុជាពុំទាន់មានច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ស្របគ្នានេះ ក៍មិនមានច្បាប់ណាហាមឃាត់ការស្រលាញ់ភេទដូចគ្នានោះដែរ។ តែការរស់នៅជាមួយគ្នាដោយគ្នានច្បាប់ការពារ និងការទទួលស្គាល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ វាពិតជាមានផលវិបាកសម្រាប់ភាគីណាម្នាក់ ឬភាគីទាំងសងខាង។ នៅក្នុងវីដេអូ ៦នាទីជាងរបស់  សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock  បានបង្ហាញពីដំណោះស្រាយសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាដែលមានបំណងចង់រស់នៅជាមួួយគ្នា។ ដើម្បីអោយយល់កាន់តែច្បាស់ តោះទៅស្ដាប់សេចក្ដីពន្យល់ជាមួយនឹងវីដេអូនោះទាំងអស់គ្នា៖  កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ ដើម្បីអាចចុុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារបាន អ្នកស្រលាញ់ភេទដូចគ្នាត្រូវមាន និងបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖ ១. មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ២. ភាគីទាំងសងខាងត្រូវមានការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំ ៣. រស់នៅក្រោមដំបូលផ្ទះជាមួយគ្នាចាប់ពី៥ឆ្នាំឡើងទៅ ឬជាដៃគូរដែលរួមរស់ជាមួយគ្នាចាប់ពី៣ឆ្នាំឡើងទៅ ៤. មានការទទួលស្គាល់ពីក្រុមគ្រួសារ និងចាស់ទុំក្នុងភូមិឃុំរបស់ខ្លួន ៥. មានការរៀបចំសែនព្រេន ឬ...

ស្ត្រីកែភេទនៅម៉ាឡេស៊ីត្រូវបានវាយរហូតដល់ស្លាប់

25/10/2018 Thu 11:13 in Malaysia by Janice Tan ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨៖  The Star Online ស្ត្រីកែភេទ នៅ Klang ប្រទេសម៉ាឡេស៊ីត្រូវបានគេសង្ស័យថា បុរសមួយក្រុមវាយរហូតដល់ស្លាប់។  ស្ត្រី ៣២ឆ្នាំ ដែលមកពី Sabah រូបនេះត្រូវបាន ត្រូបានគេជឿជាក់ថា ត្រូវបានបុរសមួយក្រុមប្រើអំពើហិង្សាមកលើ ដោយប្រើប្រាស់ដំបងវាយមកលើរូបនាង។ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅ Bukit Tinggi ។ ស្ត្រីរងគ្រោះត្រូវបានគេរកឃើញ និងបញ្ជូនទៅមន្ទីពេទ្យនៅម៉ោង៧ព្រឹកថ្ងៃបន្ទាប់។ និងបានស្លាប់នៅម៉ោង​ ១០ និង៤៧នាទីព្រឹកថ្ងៃដដែល ដោយសារតែមានការប្រះលលាដ៍ក្បាល និងមានឈាមហូនៅក្នុងខួរក្បាលផងដែរ។ ចំពោះឃាតកម្មនេះ ធ្វើអោយប្រជាជនម៉ាឡេស៊ីជាច្រើនមានការខឹង និងបានបញ្ចេញមតិមិនពេញចិត្តនៅលើបណ្ដាញសង្គមអ៊ិនធើណេតផងដែរ។ ពួកគេនិយាយថា គ្មាននណាម្នាក់់មានសិទ្ធបៀតបៀន ឬសម្លាប់នណាម្នាក់ ដោយសារតែគេមានភាពខុសប្លែកពីខ្លួននោះទេ។ ទោះបីជាមិនមានភស្តុតាងអាចបញ្ចាក់នៅឡើយ ថានេះជាការសម្លាប់ដោយការស្អប់ តែមតិជាច្រើនយល់ឃើញបែបនេះ។  The Star Online

ពេលខ្លះខ្ញុំ - ជីវពណ៌នាអំពីក្ដីស្រលាញ់

តោះទៅអាន រឿងរាវរបស់អ្នកស្រលាញ់ភេទដូចគ្នា។ ទៅស្វែងយល់បន្ថែមនៅ  Cambodia​​ Voice Of Voiceless   សម្រាប់អត្ថបទទាំងមូល។ ១.  Ong Sowoint Painei - អាយុ ៣០ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «នៅពេលដែលខ្ញុំស្រលាញ់អ្នកណាម្នាក់ ខ្ញុំបានលាក់ទុកអារម្មណ៍របស់ខ្ញុំនៅក្នុងចិត្ត។ វាឈីចាប់ខ្លាំងណាស់ ហើយវាបានធ្វើខ្ញុំមានភាពឯកោយ៉ាងខ្លាំង។ នេះតែងតែជាករណីរបស់បុរសស្រលាញ់បុរស ដែលកំពុងលាក់បាំងស្ថានភាពពិតប្រាកដ៍របស់ពួកគេ។ ស្នេហាដែលពួកគេកំពុងមាន មិនដែលហុចលទ្ធផលជាស្នេហាតបមកពួកគេវិញឡើយ។» ២.  វណ្ណ សុវណ្ណ - អាយុ ៥៩ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «ខ្ញុំមានអារម្មណ៍រីករាយណាស់ ដែលអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន បានក្លាយជាការពិត គឺក្រុមកីឡាខ្ញុំបានទទួលជោគជ័យ ហើយខ្ញុំអាចជួយដល់យុវជន និងសហគមន៍។» ៣.  ភ្លួង ស្រីវ៉ាន់ - អាយុ ២៣ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «បន្ទប់ឃុំឃាំងមនុស្សស្រីនៅក្នុងពន្ធនាគារមានទំហំតូចជាងបន្ទប់ទទួលភ្ញៀវនេះទៅទៀត ដោយមានដាក់មនុស្សស្រីចំនួន៣៩នាក់នៅក្នុងនោះ។» ៤.  រ៉ូសាលី - អាយុ ៣០ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «បើមើលពីស...

ឥណ្ឌូនេស៊ី នឹងផាកក្រុមអ្នកស្រលាញ់ភេទដូចគ្នា សម្រាប់ការរំខានសាធារណជន

រូបការពិន័យដោយវាយនឹងរំពាត់កាលពីឆ្នាំ ២០១៧:  Telegraph ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៨៖  Jakartapost ឥណ្ឌូនេស៊ី នឹងផាកក្រុមអ្នកស្រលាញ់ភេទដូចគ្នា ចំនួន១លានរ៉ូពី ស្មើរនិង ៧០ដុល្លាអាមេរិច សម្រាប់ការរំខាន និងអសណ្ដាប់សាធារណៈ។ នេះបង្ហាញអោយឃើញពីការកើនឡើងនៃការរើសអើង និងការប្រឆាំងចំពោះអ្នកស្រលាញ់ភេទដូចគ្នា ពីប្រទេសដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម។ តាមការពិត អ្នកស្រលាញ់ និងការស្រលាញ់ភេទដូចគ្នា និងអ្នកផ្លាស់ប្ដូរភេទ នៅប្រទេសឥណ្ឌូនេស៊ីមិនមែនជាអំពើរខុសច្បាប់នោះទេ ប៉ុន្តែវាខុសនឹងច្បាប់សាសនា។ ហើយវាទើបតែមានការប្រតិកម្មខ្លាំងចំពោះបញ្ហានេះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះក៍ប្រហែលជាមកពីទាក់ទងទៅនឹងនយោបាយ និងការខិតជិតមកដល់នៃការបោះឆ្នោតនៅឆ្នាំ២០១៩ខាងមុខនេះផងដែរ។ ពួកគេអាចនឹងព្យាយាមរកសម្លេងពីក្រុមភាគច្រើនដែលជាអ្នកកាន់សាសនាអ៊ិស្លាម។  គួរអោយដឹងផងដែរ ប្រទេសឥណ្ឌូនេស៊ីក៍ធ្លាប់មានការប្រកួតបវរកញ្ញាសម្រាប់បុរសដែលផ្លាស់ប្ដូរភេទជាស្ត្រីផងដែរ៕ Miss Waria 2016

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម

Brokeback Mountain

2005 រដូវក្ដៅ ឆ្នាំ​១៩៦៣ នៅសហរដ្ឋអាមេរិច ជែក និង អ៊ិននិស បានទៅធ្វើការជាអ្នកគ្វាលចៀមមួយរដូវកាល នៅលើភ្នំ ប្រូកបែក។ ពួកគេត្រូវបោះតង់គេងនៅលើភ្នំនោះ ដើម្បីមើល និងថែរក្សារចៀម។ ជែក និង អ៊ិននិស ជួបគ្នាលើកដំបូង ពួកគេម្នាក់គេងខាងក្រៅតង់ ម្នាក់ខាងក្នុងតង់ ប្រហែលជាផ្លាស់ប្ដូរវេនគ្នា។ តែមានយប់មួយ ត្រជាក់ខ្លាំង ខណៈពេលដែល អ៊ិននិស គេងខាងក្រៅតង់។ ជែក លឺ អ៊ិននិស ដេកថ្ងូរព្រោះតែភាពរងារ ជែក ក៍ហៅ អ៊ិននិស មកគេងក្នុងតង់ជាមួយ។ នៅពេល អ៊ិននិស គេងលក់ ជែក បានទាញយកដៃរបស់ អ៊ិននិស មកដាក់នៅត្រង់អវយវៈក្រោមរបស់ខ្លួន ធ្វើអោយ អ៊ិននិស ភ្ញាក់ស្ទុះក្រោកយ៉ាងលឿន។ នេះក៍ជាយប់ដែលពួកគេ រួមភេទជាមួយគ្នាជាលើកដំបូង។ យប់បន្ទាប់ អ៊ិននិស បានដើរយឺតៗមកកាន់តង់ដែល ជែក កំពុងសម្រាក។ ពួកគេបានថើបគ្នាជាលើកដំបូង។ ព្រោះតែព្យុះទឹកកក បានធ្វើអោយចៀម បាត់បង់ និងរបួស។ អ៊ិននិស មិនសប្បាយចិត្តនោះទេ ព្រោះគេនិងមិនទទួលបានថ្លៃ មើលចៀមពីឈ្មួញ។ ជែក ឃើញ អ៊ិននិស អង្គុយស្រងូតស្រងាត់ម្នាក់ឯង ក៍ព្យាយាមទៅធ្វើអោយ អ៊ិននិសសប្បាយចិត្តវិញ តែ អ៊ិននិស បែរជាខឹង។ ពួកគេបានប្រតាយប្រតប់គ្នា​។ ជែក ជ្រុលដៃចំមុខរបស់ អ៊ិននិស បណ្ដាលអោយ អ...

ក្រុមអ្នកប្រឆាំងការរៀបការភេទដូចគ្នា ឈ្នះការបោះឆ្នោតតៃវ៉ាន់

រូចភាព៖  thestar.com តៃប៉ិ៖ អ្នកបោះឆ្នោតនៅតៃវ៉ាន់ គាំទ្រការបោះឆ្នោតមិនអោយមានការរៀបការភេទដូចគ្នា នៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការបោះឆ្នោតអោយមានការរៀបការតែរវាងបុរស និងស្ត្រី បានឈ្នះ៧លានសម្លេង និង៦លានសម្លេងសម្រាប់អោយមានការការពារអ្នកស្រលាញ់ភេទដូចគ្នាដោយស្របច្បាប់ តែមិនមានការកែប្រែច្បាប់រៀបការចាស់ ខណៈការបោះឆ្នោតយល់ព្រមអោយមានការកែប្រែច្បាប់បន្ថែមសម្រាប់ការរៀបការភេទដូចគ្នា បាន៣លានសម្លេង។ ស្ត្រីអ្នកនាំពាក្យរបស់ Marriage Equality Coalition Taiwan បាននិយាយថា ពួកគេពិតជាខកចិត្ត សម្រាប់ការបោះឆ្នោតដែលមិនត្រឹមត្រូវមួយនេះ ហើយបានបន្ទោសរដ្ឋាភិបាលអសមត្ថភាព ដែលអនុញ្ញាតអោយអ្នកប្រឆាំងការរៀបការភេទដូចគ្នា ចូលរួមបោះឆ្នោតសម្រេច។ កាលពី ខែ ឧសភា ឆ្នាំ២០១៧ តុលាការកំពូលរបស់តៃវ៉ាន់ ក៍បានសម្រេចអនុញាតិអោយមានការរៀបការស្របច្បាប់ចំពោះគូស្នេហ៍ភេទដូចគ្នាផងដែរ ហើយត្រូវការរយៈពេលពីរឆ្នាំដើម្បីសម្រេចរឿងនេះ ប៉ុន្តែរដ្ឋាភិបាលបានធ្វើការកែរប្រែបន្តិចបន្តួច ដោយអនុញ្ញាតិអោយមានការចូលរួមពីក្រុមអ្នកប្រឆាំង៕ អានអត្ថបទដើម៖  Anti-gay marriage groups win Taiwan referendum battle

អ្នកនិពន្ធស្រីចិនត្រូវបានផ្ដន្ទាទោសអោយជាប់ឃុំឃាំងរយៈពេល១០ឆ្នាំ សម្រាប់ការសរសេរពីឈុតរួមភេទរបស់បុរសនិងបុរស

I don't own the photo យោងទៅលើអត្ថបទ BBC NEWS  – ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកនិពន្ធស្រីចិន ត្រូវបានផ្ដន្ទាទោសអោយជាប់ឃុំឃាំងរយៈពេល១០ឆ្នាំ នៅខេត្ត Anhui ដោយសារតែ សរសេរ និងលក់ សៀវភៅប្រលោមលោកដែលមានឈុតរួមភេទរវាងបុរសនិងបុរស។ គាត់​មានឈ្មោះ Liu ដែលភាគច្រើនគេស្គាស់គាត់ជា Tian Yi ។ ស្ត្រីរូបនេះត្រូវបានជាប់ឃុំឃាំង នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៨ ដោយសារតែក្នុងប្រលោមលោកឈ្មោះ “Occupation” នោះមានរួមបញ្ចួលសកម្មភាពមិនល្អមួយចំនួន ដូចជាកាវាយដំ និងបង្ខិតបង្ខំ។ ក៍មានការរិះគន់ពីបណ្ដាអ្នកលេងបណ្ដាញសង្គម Weibo ផងដែរចំពោះការផ្ដន្ទាទោសនេះ ដោយសារវាហាក់ដូចជាធ្ងន់ធ្ងរពេកសម្រាប់ការសរសេរប្រលោមលោក ខណៈពេល ដែល ជនល្មើសរំលោភក្មេងស្រីអាយុ៤ឆ្នាំកាលពីឆ្នាំ២០១៣ជាប់ឃុំឃាំងត្រឹមតែ៨ឆ្នាំ៕

ក្រុមបុរសឥណ្ឌូនេស៊ី វាយ និង ដោះសម្លៀកបំពាក់ បុរសតែងខ្លួនជាស្ត្រី

រូបថតគំរូ :  QUEER VOICES 01/30/2018 បុរសឥណ្ឌូនេស៊ីប្រហែលជា ៥០​ ទៅ ៦០ នាក់ បានដេញតាម ធ្វើបាប បុរសតែងខ្លួនជាស្ត្រី នៅបេកាស៊ី ភាគខាងលិចកោះជ្វា ប្រទេសឥណ្ឌូនេស៊ី។ ពួកគេបានវាយជនរងគ្រោះ បង្ខំអោយដោះសម្លៀកបំពាក់ និងកាត់សក់របស់ជនរងគ្រោះផងដែរ។ យោងទៅលើអត្ថបទ:  Jakarta Post  ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។ បុរសជនដៃដល់ទាំងនោះ មានអាយុប្រហែលជា ១៤ឆ្នាំ ទៅ២០ឆ្នាំ។ ពួកគេស្លៀកសម្លៀកបំពាក់ស បានចុះពីលើម៉ូតូ ហើយរត់ទៅកាន់ទីកន្លែងដែលក្រុមបុរសតែងខ្លួនជាស្ត្រីកំពុងតែធ្វើការជួបជុំគ្នា។ ពួកគេបានចាប់កាត់សក់ជនរងគ្រោះដែលមានសក់វែង ចំណែកអ្នកដែលពាក់សក់ ត្រូវបានគេដោះចេញ ហើយបង្ខំអោយដោះសម្លៀកបំពាក់ផងដែរ។ ជនដៃដល់នោះបានវាយចំទ្រូងរបស់ជនរងគ្រោះ ហើយស្រែកប្រាប់ពួកគេថា នេះជាអំពើបាប (ការដែលបុរសតែងខ្លួនជាស្ត្រី)។ បន្ទាប់ពីជនបង្ករទាំងនោះទៅអស់ អ្នកនៅក្បែរៗនោះក៍មកជួយពួកគេ អោយពួកគេស្លៀកពាក់ និងប្រាប់អោយពួកគេប្ដឹងប៉ូលីសផងដែរ តែជនរងគ្រោះបដិសេធ។

Rainbow Without Colors

ឥន្ទធនូគ្មានពណ៌ (Rainbow Without Colors) Rainbow Without Colors - 2015 - Vietnam ហុង គឺជាកូនចិញ្ចឹម រស់នៅជាមួយនឹងគ្រួសាររបស់ ហ័ង្ស ដែលមាន ប្អូនស្រី ម្ដាយ និង ឪពុក។ គេរស់នៅក្នុងគ្រួសារនេះតាំងពីគេនៅតូចម្លេះ។ គ្រួសារនេះមើលថែ និងផ្គត់ផ្គង់ ហុង ដូចជាកូនបង្កើតរបស់ពួកគេអញ្ចឹង។ ពួកគេរស់នៅវីឡា លើភ្នំដាច់ស្រយាលមួយ។ ហុង ចូលចិត្តគូរគំនូរ រីឯ ហ័ង្ស ចូលចិត្តលេងព្យាណូ។ ពេល ហុង កំពុងគូររូប ហ័ង្ស បានឆក់យកជក់របស់ ហុង ហើយរត់ទៅមាត់ទឹក ដោយភ្លេចគិតថា ហុង ខ្លាចទឹក ព្រោះឪពុកម្ដាយរបស់ ហុង បានស្លាប់ដោយសារលង់ទឹក។ នៅពេលដែល ហុង រត់ចូលទៅយកជក់វិញ ហុង បានធ្លាក់ទឹក ហើយ ហ័ង្ស ក៏ចុះទៅជួយ។ នៅពេលនោះផងដែរ ហ័ង្ស ក៏បានសារភាពប្រាប់ ហុង ថាគេស្រលាញ់ ហុង ហើយគេក៏ដឹងថា ហុង ក៏គិតបែបនោះដូចគ្នា។ ឪពុករបស់ ហ័ង្ស ក៍បានដឹងរឿងនេះ ដោយគាត់ឈមើលពីក្បែរៗនោះ។ ឪពុករបស់ ហ័ង្ស បាននិយាយជាមួយ ហុង ពីរើឿងរបស់ពួកគេទាំងពី។ ហុង ប្រាប់ថាវាជាកំហុសរបស់គេ គេនឹងចាកចេញ។ តែឪពុករបស់ ហ័ង្ស ដឹងថាពេលវេលា និងចម្ងាយ មិនអាចអោយពួគេបំភ្លេចគ្នា បាននោះទេ គាត់គ្រាន់តែសំណូមពរអោយ ហុង មើលថែ ហ័ង្ស អោយបានល្អ។ ថ្ងៃមួយ ពួកគេមួយគ្រ...

Call Me By Your Name

ហៅខ្ញុំដោយឈ្មោះរបស់អ្នក (Call Me by Your Name) Call Me By Your Name - 2017 នៅអ៊ីតាលី ឆ្នាំ១៩៨៣ នៅពេលដែល អូលីវើ មកស្នាក់នៅផ្ទះរបស់ អ៊ីលីអូ មួយរយៈ ប្រហែលជាមួយរដូវកាល ដើម្បីរៀបចំសន្លឹកកិច្ចការ មុនពេលបោះផ្សាយ បន្ទាប់ពីគេបញ្ចប់ការសិក្សារ ព្រោះឪពុករបស់ អ៊ីលីអូ គឺជាសាស្ត្រាចារ្យនរវិទ្យា ដែលតែងតែអនុញ្ញាតអោយសិស្សដែលទើបតែបញ្ចប់ការសិក្សាមកស្នាក់នៅ និងស្វែងយល់ដោយមិនគិតថ្លៃ នៅផ្ទះរបស់គាត់។ អ៊ីលីអូ បានអោយបន្ទប់របស់គេទៅ អូលីវើ ក្នុងកំឡុងពេលស្នាក់នៅ។ អ៊ីលីអូ តែងតែ លេងព្យាណូ សរសេរភ្លេង អានសៀវភៅ។ គេក៏មានមិត្តស្រីម្នាក់ផងដែរ ឈ្មោះ ម៉ាហ្សៀ ។ អ៊ីលីអូ បានប្រាប់ឪពុកម្ដាយរបស់គេថា គេប្រហែលជាធំឡើងដើម្បីស្អប់ អូលីវើ ព្រោះគេយល់ថា អូលីវើ ជាមនុស្សវាយឬក ជាពិសេស គេស្អប់ពេល អូលីវើ និយាយពាក្យ ពេលក្រោយ ជំនួសអោយពាក្យ លា ដែលមនុស្សទូទៅប្រើ។ យប់មួយពេលកំពុងរាំ អ៊ីលីអូ ឃើញ អូលីវើ រាំយ៉ាងស្និតស្នាលជាមួយមនុស្សស្រីនៅក្នុងដំបន់នេះ ធ្វើអោយគេមានអារម្មណ៍មិនពេញចិត្ត។ អ៊ីលីអូ ចាប់ផ្ដើមមានទំនាក់ទំនងផ្លូវភេទ ជាមួយ ម៉ាហ្សៀ ហើយគេនិយាយប្រាប់ឪពុករបស់គេនៅចំពោះមុខ អូលីវើ ពីរឿងនេះ។ ប្រហែលជាគេចង់ឃើញពីប្រត...

Love, Simon

ដោយក្ដីស្រលាញ់ពី សាយមុន (Love, Simon) ជាប្រភេទរឿងស្នេហាបែបយុវវ័យ ផ្ដោតទៅលើអ្នកស្រលាញ់ភេទដូចគ្នា។ វាបានបង្ហាញពីបញ្ហា ដែលអ្នកស្រលាញ់ភេទដូចគ្នាតែងតែជួបប្រទះក្នុងជីវិត និង​ការព្យាយាមរើខ្លួនចេញពីកន្លែងសុវត្តិភាពដ៍សែនតូចចង្អៀតរបស់ពួកគេ។ ................................... Love, Simon - 2018 សាយមុន ជាក្មេងវិទ្យាល័យ ជាបុរស​ស្រលាញ់បុរស តែពុំទាន់មាននណាម្នាក់ដឹងពីគេនៅឡើយទេ។ សាយមុន រស់នៅជាមួយឪពុនម្ដាយ និងប្អូនស្រី។​ គេមានមិត្តភក្តិជិតស្និតបីនាក់ ឡេអា និក និងម្នាក់ទៀតដែលគេទើបតែស្គាល់គឺ អាប៊ី ។ ប្អូនស្រី និង ឪពុកម្ដាយរបស់ សាយមុន និក សាយមុន អាប៊ី និង ឡេអា ថ្ងៃមួយ ឡេអា បានប្រាប់ សាយមុន ពីការសារភាពតាម អ៊ីនធើណេត របស់មិត្តរួមសាលាម្នាក់ បានរៀបរាប់ថាខ្លួនជាហ្គេយ ដែលបានដាក់ឈ្មោះហៅក្រៅ ប្លូ ​ នៅក្នុងអ៊ីនធើណេត។ សាយមុន ចាប់ផ្ដើមទំនាក់ទំនងជាមួយ ប្លូ តាមរយៈ អ៊ីម៉ែល ដោយប្រើឈ្មោះ ហ្សែក ។ ពួកគេបានចែករំលែករឿងផ្ទាល់ខ្លួនទៅវិញទៅមក។ តែពួកគេនៅតែមិនបានដឹងថាម្ខាងទៀតជានណា។ តែថ្ងៃមួយ សាយមុន បានប្រើប្រាស់ អ៊ីម៉ែល នៅក្នុងកុំព្យូទ័រសាលា ហើយមិនបានបិត​ (Log Out) គាប់ជួនមិត្តរួមសាលារបស...