Skip to main content

បុរសពីរនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីប៉ូលិសរកឃើញក្រដាស់ជូតមាត់សើមដោយទឹករអិល

Detik News

ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨៖ (អត្ថបទដើម)

ប៉ូលិសនៅ ប៉ាដាង ប្រទេសឥណ្ឌូនេស៊ី ភាគខាងលិចកោះស៊ូមាត្រា បានចុះឆែកឆេ និងឃាត់ខ្លួនបុរសពីរនាក់ បន្ទាប់ពីមានការរាយការណ៍ពីអ្នកជិតខាង ដោយសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំងពីរជាបុរសស្រលាញ់បុរស។

ក្រុមប៉ូលិសធ្វើការចុះឆែកឆេទាំងព្រឹកព្រលឹម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះជួលនោះ ដោយអ្នកជិតខាងបានរាយការណ៍ ព្រោះតែពួកគេមានការព្រួយបារម្មណ៍នឹងសកម្មភាពរបស់បុរសទាំងពីរ។

នៅពេលដែលប៉ូលិសចុះមកដល់ រកឃើញថាពួកគេកំពុងនៅក្នុងបន្ទប់ជាមួយគ្នា និងរកឃើញភស្តុតាងក្រដាស់ជូតមាត់ដែលបានប្រើហើយនៅទីនោះមាន សភាពសើម និងមានសារធាតុរាវរអិលដែលដូចជាទឹកកាមផងដែរ។

ប៉ូលិសនៅតំបន់នោះក៍បានអោយដឹងផងដែរថា អ្វីដែលពួកគេធ្វើនេះគឺជាអ្វីដែលរដ្ឋាភិបាលនៅទីក្រុងនោះចង់បាន។ ពួកគេត្រូវសម្អាត កំចាត់នូវរាល់សកម្មភាពមិនល្អ និងជំងឺសង្គមនេះ៕

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕

រឿងបុរសស្រលាញ់បុរសទាំង១៥ដែលខ្ញុំចូលចិត្ត

១.​ Bangkok Love Story: រឿងថៃ ឆ្នាំ២០០៧ ២. Love of Siam: រឿងថៃ ឆ្នាំ២០០៧ ៣. Brokeback Mountain: រឿងអាមេរិច ២០០៥ ៤. Grey Rainbow: រឿងថៃ ឆ្នាំ២០១៦ ៥. Call Me by Your Name: រឿងអាមេរិច ២០១៧ ៦. Love, Simon: រឿងអាមេរិច ២០១៨ ៧. My Bromance: រឿងថៃ ឆ្នាំ២០១៤ ៨. Addicted (Heroine): រឿងភាគចិន នៅលើអ៊ីនធើណេត ឆ្នាំ២០១៦ ៩. Be Here for You: រឿងចិន ឆ្នាំ២០១៥ ១០. Amphetamine: រឿងហុងកុង ឆ្នាំ២០១០ ១១. Red Balloon: រឿងតៃវាន់ ឆ្នាំ២០១៧ ១២. Fathers: រឿងថៃ ឆ្នាំ២០១៦ ១៣. Present Perfect: រឿងថៃ ឆ្នាំ២០១៧ ១៤. Night Flight: រឿងកូរ៉េ ឆ្នាំ២០១៤ ១៥. Burning Blue: រឿងអាមេរិច ឆ្នាំ២០១៣ ------------------------------------------------------------------------------- មានរឿងល្អមើលដែលខ្ញុំមិនបានដាក់នៅខាងលើអត់? ជួយចែករំលែកផង :D Comment ចំណងជើងរឿងដែលអ្នកចូលចិត្តនៅខាងក្រោម ខ្ញុំនឹងបានមើលវាដែរ :D