Skip to main content

Call Me By Your Name

ហៅខ្ញុំដោយឈ្មោះរបស់អ្នក

(Call Me by Your Name)

Call Me By Your Name - 2017

នៅអ៊ីតាលី ឆ្នាំ១៩៨៣ នៅពេលដែល អូលីវើ មកស្នាក់នៅផ្ទះរបស់ អ៊ីលីអូ មួយរយៈ ប្រហែលជាមួយរដូវកាល ដើម្បីរៀបចំសន្លឹកកិច្ចការ មុនពេលបោះផ្សាយ បន្ទាប់ពីគេបញ្ចប់ការសិក្សារ ព្រោះឪពុករបស់ អ៊ីលីអូ គឺជាសាស្ត្រាចារ្យនរវិទ្យា ដែលតែងតែអនុញ្ញាតអោយសិស្សដែលទើបតែបញ្ចប់ការសិក្សាមកស្នាក់នៅ និងស្វែងយល់ដោយមិនគិតថ្លៃ នៅផ្ទះរបស់គាត់។

អ៊ីលីអូ បានអោយបន្ទប់របស់គេទៅ អូលីវើ ក្នុងកំឡុងពេលស្នាក់នៅ។ អ៊ីលីអូ តែងតែ លេងព្យាណូ សរសេរភ្លេង អានសៀវភៅ។ គេក៏មានមិត្តស្រីម្នាក់ផងដែរ ឈ្មោះ ម៉ាហ្សៀ

អ៊ីលីអូ បានប្រាប់ឪពុកម្ដាយរបស់គេថា គេប្រហែលជាធំឡើងដើម្បីស្អប់ អូលីវើ ព្រោះគេយល់ថា អូលីវើ ជាមនុស្សវាយឬក ជាពិសេស គេស្អប់ពេល អូលីវើ និយាយពាក្យ ពេលក្រោយ ជំនួសអោយពាក្យ លា ដែលមនុស្សទូទៅប្រើ។

យប់មួយពេលកំពុងរាំ អ៊ីលីអូ ឃើញ អូលីវើ រាំយ៉ាងស្និតស្នាលជាមួយមនុស្សស្រីនៅក្នុងដំបន់នេះ ធ្វើអោយគេមានអារម្មណ៍មិនពេញចិត្ត។

អ៊ីលីអូ ចាប់ផ្ដើមមានទំនាក់ទំនងផ្លូវភេទ ជាមួយ ម៉ាហ្សៀ ហើយគេនិយាយប្រាប់ឪពុករបស់គេនៅចំពោះមុខ អូលីវើ ពីរឿងនេះ។ ប្រហែលជាគេចង់ឃើញពីប្រតិកម្មរបស់ អូលីវើ តែ អូលីវើ ហាក់មិនខ្វល់។


នៅថ្ងៃដែល អូលីវើ  មិននៅ អ៊ីលីអូ បានចូលទៅក្នុងបន្ទប់ អូលីវើ ហើយយកខោខ្លីរបស់ អូលីវើ មកស្រង់ក្លិន និងគិតពី អូលីវើ។ (រោគចិត្ត =__=)

នៅពេលទៅ ប្រៃសណីយ៍ អ៊ីលីអូ បានប្រាប់ អូលីវើ ពីអារម្មណ៍របស់គេចំពោះ អូលីវើ ។ ថ្ងៃនោះផងដែរ ក៍ជាថ្ងៃដំបូងដែលពួកគេថើបគ្នា។ ប៉ុន្តែ អូលីវើ បញ្ឈប់ ព្រោះគេខ្លាចបើនៅតែថើប អ៊ីលីអូ គេអាចនឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយគេអាចនឹងធ្វើអ្វីច្រើនជាងនេះ។ ពេលញ៉ាំអាហារថ្ងៃត្រង់ អ៊ីលីអូ ឈាមច្រមុះ គេរត់ចូលទៅក្នុងផ្ទះដើម្បីយកទឹកកកមកស្អំ។ អូលីវើ ទៅតាមដោយក្ដីបារម្មណ៍។ អូលីវើ បានធ្វើសរសៃបាតជើងអោយ អ៊ីលីអូ ហើយក៍បានថើបប្រអប់ជើងរបស់ អ៊ីលីអូ ផងដែរ។

ពួកគេថើបលើកដំបូង

អូលីវើ ធ្វើសរសៃបាតជើងអោយ អ៊ីលីអូ

ម្ដាយរបស់ អ៊ីលីអូ បានចាប់អារម្មណ៍ថា អ៊ីលីអូ និង អូលីវើ ចាប់ផ្ដើមចូលចិត្តគ្នាកាន់តែច្រើនឡើង។ គាត់ក៏បានឃើញខ្សែករបស់ អូលីវើ នៅលើកូនប្រុសរបស់គាត់ផងដែរ។

មិនដឹងចាប់ពីពេលណា តែ អ៊ីលីអូ ចាប់ផ្ដើមសួររក អូលីវើ គ្រប់ពេលដែលគេមិនឃើញ អូលីវើ

អ៊ីលីអូ ទុកសំបុត្រមួយអោយ អូលីវើ។ ហើយក៏ទទួលបានមួយមកវិញពី អូលីវើ ណាត់ជួបគ្នានៅពាក់កណ្ដាលយប់នេះ។ យប់នេះក៏ជាលើកដំបូងផងដែរ ដែលពួកគេគេងជាមួយគ្នា។ អូលីវើ ខ្សឹបប្រាប់ អ៊ីលីអូ «ហៅខ្ញុំដោយឈ្មោះរបស់អ្នក ខ្ញុំនឹងហៅអ្នកដោយឈ្មោះរបស់ខ្ញុំ»។


អូលីវើ ប្រាប់ អ៊ីលីអូ ថាគាត់ពិតជាសប្បាយចិត្តដែលបានគេងជាមួយ អ៊ីលីអូ ហើយគាត់ពិតជាខ្លាចថាគាត់នឹងធ្វើអោយជីវិតរបស់ អ៊ីលីអូ មករញ៉េរញ៉ៃ និងមានភាពស្ដាយក្រោយ។

អូលីវើ បានអោយអាវដែលគាត់បានពាក់ពេលជួប អ៊ីលីអូ លើកដំបូង ទៅ អ៊ីលីអូអ៊ីលីអូ រត់កាន់អាវនោះយ៉ាងរីករាយ។

មុនពេល អូលីវើ ត្រលប់ទៅទីកន្លែងគេវិញ ឳពុកម្ដាយ អ៊ីលីអូ បានអនុញាតអោយ ពួកគេទាំងពីនាក់ធ្វើដំណើរកំសាន្តជាលើកចុងក្រោយតែពីនាក់។


នៅចំណតរថភ្លើង អ៊ីលីអូ ពាក់អាវដែល អូលីវើ អោយមកជូនដំណើរ អូលីវើ។ ពួកគេមិនបាននិយាយអ្វីទាំងអស់។ ជាមួយនឹងភាពស្ងៀមស្ងាត់ អូលីវើ អោបលា អ៊ីលីអូ ជាចុងក្រោយហើយក៏ចាកចេញទៅ ទុកអោយ អ៊ីលីអូ នៅឈគ្រាំគ្រាចិត្តម្នាក់ឯង។




នៅថ្ងៃបុណ្យ ហានុកាហ៍ អូលីវើ​ បានខលមក ប្រាប់ពីដំណឹងដែលគេជិតភ្ជាប់ពាក្យនឹងនារីម្នាក់។ អ៊ីលីអូ បានហៅឈ្មោះរបស់ខ្លួនឯងទៅតាមទូរស័ព្ទ ជាច្រើនដង អូលីវើ ក៏ឆ្លើយតបដោយការហៅឈ្មោះរបស់ខ្លួនឯងដូចគ្នា។ អូលីវើ ប្រាប់ថា គាត់ចងចាំរឿងគ្រប់យ៉ាង។



Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម