Skip to main content

កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ


ថ្វីបើប្រទេសកម្ពុជាពុំទាន់មានច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ស្របគ្នានេះ ក៍មិនមានច្បាប់ណាហាមឃាត់ការស្រលាញ់ភេទដូចគ្នានោះដែរ។ តែការរស់នៅជាមួយគ្នាដោយគ្នានច្បាប់ការពារ និងការទទួលស្គាល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ វាពិតជាមានផលវិបាកសម្រាប់ភាគីណាម្នាក់ ឬភាគីទាំងសងខាង។

នៅក្នុងវីដេអូ ៦នាទីជាងរបស់ សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock បានបង្ហាញពីដំណោះស្រាយសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាដែលមានបំណងចង់រស់នៅជាមួួយគ្នា។
ដើម្បីអោយយល់កាន់តែច្បាស់ តោះទៅស្ដាប់សេចក្ដីពន្យល់ជាមួយនឹងវីដេអូនោះទាំងអស់គ្នា៖ កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ

ដើម្បីអាចចុុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារបាន អ្នកស្រលាញ់ភេទដូចគ្នាត្រូវមាន និងបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖
១. មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
២. ភាគីទាំងសងខាងត្រូវមានការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំ
៣. រស់នៅក្រោមដំបូលផ្ទះជាមួយគ្នាចាប់ពី៥ឆ្នាំឡើងទៅ ឬជាដៃគូរដែលរួមរស់ជាមួយគ្នាចាប់ពី៣ឆ្នាំឡើងទៅ
៤. មានការទទួលស្គាល់ពីក្រុមគ្រួសារ និងចាស់ទុំក្នុងភូមិឃុំរបស់ខ្លួន
៥. មានការរៀបចំសែនព្រេន ឬរៀបការតាមប្រពៃណី
៦. ត្រូវមានសាក្សី២នាក់ ដែលអាចបញ្ចាក់ពីរយៈពេលនៃការក៍សាងគ្រួសាររបស់អ្នក
៧. អ្នកត្រូវចុះសេចក្ដីថ្លែងទំនាក់ទំនងនៅចំពោះមុខសាក្សី
៨. ត្រូវភ្ជាប់មកជាមួយ សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
៩. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
១០. មេភូមិ មេឃុំ និងចៅសង្កាត់ ជាសាក្សី

យើងអាចស្វែងរកទំរង់ សេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ នៅសាលាឃុំ ឬសង្កាត់ ឬទំនាក់ទំនងទៅកាន់សហគមន៍ឥន្ទធនូកម្ពុជា តាមរយៈលេខទូរសព្ទ ០១២ ៤៨១៥៦១ ឬ ០៩០ ៨៧៥៩២៩ ឬ www.rockcambodia.org ឬ សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock ៕

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម