Skip to main content

Love, Simon

ដោយក្ដីស្រលាញ់ពី សាយមុន

(Love, Simon)

ជាប្រភេទរឿងស្នេហាបែបយុវវ័យ ផ្ដោតទៅលើអ្នកស្រលាញ់ភេទដូចគ្នា។ វាបានបង្ហាញពីបញ្ហា ដែលអ្នកស្រលាញ់ភេទដូចគ្នាតែងតែជួបប្រទះក្នុងជីវិត និង​ការព្យាយាមរើខ្លួនចេញពីកន្លែងសុវត្តិភាពដ៍សែនតូចចង្អៀតរបស់ពួកគេ។
...................................
Love, Simon - 2018

សាយមុន ជាក្មេងវិទ្យាល័យ ជាបុរស​ស្រលាញ់បុរស តែពុំទាន់មាននណាម្នាក់ដឹងពីគេនៅឡើយទេ។ សាយមុន រស់នៅជាមួយឪពុនម្ដាយ និងប្អូនស្រី។​ គេមានមិត្តភក្តិជិតស្និតបីនាក់ ឡេអា និក និងម្នាក់ទៀតដែលគេទើបតែស្គាល់គឺ អាប៊ី

ប្អូនស្រី និង ឪពុកម្ដាយរបស់ សាយមុន

និក សាយមុន អាប៊ី និង ឡេអា

ថ្ងៃមួយ ឡេអា បានប្រាប់ សាយមុន ពីការសារភាពតាម អ៊ីនធើណេត របស់មិត្តរួមសាលាម្នាក់ បានរៀបរាប់ថាខ្លួនជាហ្គេយ ដែលបានដាក់ឈ្មោះហៅក្រៅ ប្លូ​ នៅក្នុងអ៊ីនធើណេត។ សាយមុន ចាប់ផ្ដើមទំនាក់ទំនងជាមួយ ប្លូ តាមរយៈ អ៊ីម៉ែល ដោយប្រើឈ្មោះ ហ្សែក។ ពួកគេបានចែករំលែករឿងផ្ទាល់ខ្លួនទៅវិញទៅមក។ តែពួកគេនៅតែមិនបានដឹងថាម្ខាងទៀតជានណា។

តែថ្ងៃមួយ សាយមុន បានប្រើប្រាស់ អ៊ីម៉ែល នៅក្នុងកុំព្យូទ័រសាលា ហើយមិនបានបិត​ (Log Out) គាប់ជួនមិត្តរួមសាលារបស់គេ ម៉ាទិន បានប្រើកុំព្យូទ័រនោះបន្ទាប់ពី សាយមុនម៉ាទិន បានថតកិច្ចសន្ទនារបស់ ពួកគេ ដើម្បីគំរាម សាយមុន អោយជួយគេក្នុងការតាមស្រលាញ់ អាប៊ី

សាយមុន បានគិតថា ប្រេម មិត្តរួមថ្នាក់របស់គេគឺជា ប្លូ។ នៅក្នុងថ្ងៃជប់លៀង ហាឡូវិន នៅផ្ទះរបស់ ប្រេម សាយមុន បានព្យាយាមចូលទៅនិយាយជាមួយ ប្រេម ពីរឿងនេះ តែគេបានឃើញ ប្រេម កំពុងថើបគ្នាជាមួយមិត្តស្រីរួមសាលាម្នាក់។ សាយមុន ក៍ត្រលប់មកផ្ទះវិញជាមួយ ឡេអាឡេអា បានប្រាប់ សាយមុន ពីអារម្មណ៍របស់នាងចំពោះមនុស្សម្នាក់ ដែល សាយមុន គិតថា ឡេអា ប្រហែលជាសំដៅទៅលើ និក
 
ប្រេម
យប់មួយ សាយមុន​ បានទៅញ៉ាំអាហាពេលល្ងេចជាមួយ អាប៊ី និង ម៉ាទិន ដើម្បីសមការសម្ដែងជាមួយគ្នា សម្រាប់កម្មវិធីដែលនឹងមកដល់ក្នុងពេលខាងមុខ។ សាយមុន បានសង្កេតឃើញមិត្តរួមថ្នាក់របស់គេម្នាក់ ឈ្មោះ ឡែល។ គេគិតថា ឡែល ជា ប្លូ។ នៅយប់នោះដែរ សាយមុន បានប្រាប់ អាប៊ី ថាគេជា ហ្គេយ ហើយទទួលបានកាឆ្លើយតបវិជ្ជមានពីនាង។
 
ឡែល
តែក្រោយមក នៅថ្ងៃប្រកួតបាល់ទាត់របស់សាលា សាយមុន បានជួប ឡែលម្ដងទៀត ហើយបានដឹងថា តាមពិត ឡែល ចាប់អារម្មណ៍ អាប៊ី។ ក្នុងថ្ងៃប្រកួតបាល់ទាត់របស់សាលានេះដែរ ម៉ាទិន សារភាពជាសាធារណៈ តាមមេក្រូ ពីអារម្មណ៍របស់គេចំពោះ អាប៊ី តែត្រូវនាងបដិសេធ។ វាបានក្លាយទៅជាប្រធានបទក្ដៅ ដែលគ្រប់គ្នាយកទៅសើចចំអកនៅលើ អ៊ីនធើណែត។

នៅថ្ងៃ បុណ្យគ្រីស្មាស់ ម៉ាទីន បានទំលាយរឿងរបស់ សាយមុន និង ប្លូ ដើម្បីអោយគ្រប់គ្នាភ្លេចពីរឿងរបស់គេ ហើយមកចាប់អារម្មណ៍លើរឿង សាយមុន ម្ដង។ សាយមុន បានដឹងរឿងនេះពី ឡេអា ហើយគេក៍បិទទូរស័ព្ទ និងមិនទទួលការហៅ ឬឆ្លើយតបសារទាំងអស់ពីមិត្តរបស់គេ។

សាយមុន បានទៅសារភាពប្រាប់ឪពុកម្ដាយ ថាខ្លួនជាហ្គេយ។ វាបានធ្វើអោយឪពុកម្ដាយរបស់គេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង តែក្រោយមកពួកគាត់ក៍ព្រមទទួលរឿងនោះ។

នៅថ្ងៃទៅសាលាបន្ទាប់ សាយមុន ទៅយកមិត្តរបស់គេទាំងបីដូចរាល់ដង។ តែត្រូវបានមិត្តរបស់គេស្ដីបន្ទោសរឿងដែលគេកុហក និក និង​ អាប៊ី ដែលធ្វើអោយទំនាក់ទំនងស្នេហារបស់ពួកគេយឺតយ៉ាវ។ ឡេអា ក៍បានប្រាប់ សាយមុន​ នៅពេលនោះដែរ ថាអ្នកដែលនាងស្រលាញ់មិន​មែន និក ទេ តែជា សាយមុន

ពេលទៅដល់សាលា គ្រប់គ្នាមើលមក សាយមុន ដូចជាគេជាសត្វចម្លែក។ សាយមុន ត្រូវបាន មិត្តរួមសាលាប្រុសពីរនាក់ ឡកឡឺយ និងធ្វើកាយវិការមិនសមរម្យមកកាន់ សាយមុន នៅអាហារដ្ឋាន​ តែត្រូវបានអ្នកគ្រូសិល្បៈមកជួយនាំក្មេងឈ្លើយទាំងពីរទៅព្រមាន។

សាយមុន បានតាមលួង និងជាគ្នាវិញជាមួយ ឡេអាឡេអា ប្រាប់ថាអន់ចិត្តនឹង សាយមុន ដែលគេប្រាប់រឿងផ្ទាល់ខ្លួនទៅ អាប៊ី មុនខ្លួន ទាំងដែល សាយមុន ស្គាល់ ឡេអា មុន។ សាយមុន បានប្រាប់ថាគេស្រលាញ់បុរសនៅក្នុង អ៊ីនធើណេតនោះ។

បន្ទាប់ពីកាបែកធ្លាយអ៊ីម៉ែលនោះ ប្លូ ក៍បានលុប អ៊ីម៉ែលរបស់ខ្លួនចោល។ សាយមុន ពិតជាពិបាកចិត្តណាស់ ព្រោះគេមិនអាចទាក់ទង ប្លូ បានទៀត​ ណាមួយគេក៍មិនបានដឹង ថាអ្នកណាជា ប្លូ

សាយមុន សង្ស័យមិត្តរួមថ្នាក់តន្ត្រីរបស់គេម្នាក់ ជា ប្លូ តែពេល សាយមុន ចូលទៅសួរ គេក៍ត្រូវបានបដិសេធ។ សាយមុន ក៍សម្រេចចិត្ត សរសេរអារម្មណ៍របស់ខ្លួននៅលើ អ៊ីនធើណេត ទៅកាន់មនុស្សគ្រប់គ្នា និង ប្លូ ហើយសង្ឈឹមថាប្លូ នឹងមកជួបគេនៅកន្លេងមួយដែល ប្លូ ប្រហែលជាដឹង។


សាយមុន បានជាគ្នាវិញជាមួយ និក និង អាប៊ី ផងដែរ។ ពួកគេទៅកន្លែងកំសាន្តជាមួយគ្នា។ សាយមុន បានឡើងជិះកន្ត្រកវិលរងចាំ ប្លូ ដោយមានមិត្តរបស់គេឈគាំទ្រនៅខាងក្រោម។ មនុស្សជាច្រើនចាប់ផ្ដើមមកឈមើយ សាយមុន។ ប្រហែលជាពួកគេដឹងពីរឿងនេះ។ សាយមុន ជិះអស់ជាច្រើនជុំ តែ ប្លូ នៅតែមិនបង្ហាញខ្លួន។ សាយមុន អស់សំបុត្រ តែត្រូវបាន​ ម៉ាទិន ទិញសំបុត្រអោយគេជិះមួយជុំទៀត។ ប្រេម ចូលមកសុំជិះជាមួយ ហើយសារភាពថាខ្លួនជា ប្លូ។ ពួកគេថើគ្នានៅលើកំពូលនៃកន្ត្រកវិល ធ្វើអោយមនុស្សជាច្រើនស្រែកហោទៅតាមដោយក្ដីរំភើប៕


Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕