Skip to main content

Brokeback Mountain


2005

រដូវក្ដៅ ឆ្នាំ​១៩៦៣ នៅសហរដ្ឋអាមេរិច
ជែក និង អ៊ិននិស បានទៅធ្វើការជាអ្នកគ្វាលចៀមមួយរដូវកាល នៅលើភ្នំ ប្រូកបែក។ ពួកគេត្រូវបោះតង់គេងនៅលើភ្នំនោះ ដើម្បីមើល និងថែរក្សារចៀម។

ជែក និង អ៊ិននិស ជួបគ្នាលើកដំបូង

ពួកគេម្នាក់គេងខាងក្រៅតង់ ម្នាក់ខាងក្នុងតង់ ប្រហែលជាផ្លាស់ប្ដូរវេនគ្នា។ តែមានយប់មួយ ត្រជាក់ខ្លាំង ខណៈពេលដែល អ៊ិននិស គេងខាងក្រៅតង់។ ជែក លឺ អ៊ិននិស ដេកថ្ងូរព្រោះតែភាពរងារ ជែក ក៍ហៅ អ៊ិននិស មកគេងក្នុងតង់ជាមួយ។ នៅពេល អ៊ិននិស គេងលក់ ជែក បានទាញយកដៃរបស់ អ៊ិននិស មកដាក់នៅត្រង់អវយវៈក្រោមរបស់ខ្លួន ធ្វើអោយ អ៊ិននិស ភ្ញាក់ស្ទុះក្រោកយ៉ាងលឿន។ នេះក៍ជាយប់ដែលពួកគេ រួមភេទជាមួយគ្នាជាលើកដំបូង។




យប់បន្ទាប់ អ៊ិននិស បានដើរយឺតៗមកកាន់តង់ដែល ជែក កំពុងសម្រាក។ ពួកគេបានថើបគ្នាជាលើកដំបូង។




ព្រោះតែព្យុះទឹកកក បានធ្វើអោយចៀម បាត់បង់ និងរបួស។ អ៊ិននិស មិនសប្បាយចិត្តនោះទេ ព្រោះគេនិងមិនទទួលបានថ្លៃ មើលចៀមពីឈ្មួញ។ ជែក ឃើញ អ៊ិននិស អង្គុយស្រងូតស្រងាត់ម្នាក់ឯង ក៍ព្យាយាមទៅធ្វើអោយ អ៊ិននិសសប្បាយចិត្តវិញ តែ អ៊ិននិស បែរជាខឹង។ ពួកគេបានប្រតាយប្រតប់គ្នា​។ ជែក ជ្រុលដៃចំមុខរបស់ អ៊ិននិស បណ្ដាលអោយ អ៊ិននិស ឈាមច្រមុះ។ ជែក ព្យាយានចូលទៅសុំទោស អ៊ិននិស តែត្រូវ អ៊ិននិស ដាល់មួយដៃ។

ការមើលថែចៀមត្រូវបានបញ្ចប់ ជែក បបួល អ៊ិននិស មកដាក់ពាក្យធ្វើការងានេះម្ដងទៀត នៅរដូវកាលក្រោយ តែ អ៊ិននិស បដិសេធ ព្រោះគេត្រូវរៀបការបន្ទាប់ពីនេះ។ តែ អ៊ិននិស ថាគេអាចនឹងមកម្ដងទៀត។

អ៊ិននិស រៀបការជាមួយ អែមម៉ា បានកូនស្រីពីរនាក់។

រដូវក្ដៅបានចូលមកដល់ម្ដងទៀត ជែក បានមករកការងារនេះម្ដងទៀត និងឆ្លៀតសួររក អ៊ិននិស តែមិនបានទាំងពីរ។

ជែក រៀបការជាមួយ ឡូរ៉ែន កូនស្រីអ្នកមាន ដែលបានស្គាល់គ្នានៅកន្លែងប្រណាំងសេះ។ ពួកគេបានកូនប្រុស១។

បួនឆ្នាំបន្ទាប់មក ជែក បានមកជួប អ៊ិននិស ម្ដងទៀត នៅផ្ទះរបស់ អ៊ិននិស។ ពួកគេបានថើបគ្នានៅខាងក្រោមផ្ទះដោយក្ដីនឹករឮក។ អែមម៉ា បានឃើញ តែនាងធ្វើជាមិនដឹង។




ពួកគេទៅភ្នំជាមួយគ្នាម្ដងទៀត ដោយប្រាប់ អែមម៉ា ថាពួកគេទៅស្ទូចត្រី។ អែមម៉ា យំបន្ទាប់ពីពួកគេទៅបាត់ ព្រោះនាងដឹងថាមិនមែន។

ចាប់តាំងពីពេលនោះមក ពួកគេតែងតែទៅភ្នំនោះ ពីរ ទៅ បី ដងក្នុងមួយឆ្នាំ។

អ៊ិននិស និង អែមម៉ា បានលែងលះគ្នា។

ថ្ងៃមួយ អ៊ិននិស បានទៅញ៉ាំបាយពេលល្ងាចជុំកូននៅផ្ទះគ្រួសារថ្មីរបស់ អែមម៉ាអ៊ិននិស ឈ្លោះគ្នាជាមួយ អែមម៉ា ព្រោះ អែមម៉ា បានប្រាប់ អ៊ិននិស រឿងដែលនាងដឹងរវាង អ៊ិននិស និង ជែក

អ៊ិននិស បានទាក់់ទងស្ត្រីថ្មី តែមិនរៀបការទៀតនោះទេ។ តែ អ៊ិននិស នៅតែទៅជួប ជែក នៅលើភ្នំនោះដ៍ដែល។



បន្ទាប់ពីខានជួប ជែក មួយរយៈ ហើយមិនអាចទាក់ទងបាន អ៊ិននិស ក៍ទូរស័ព្ទទៅផ្ទះរបស់ ជែក ក៍ទទួលដំណឹងពីប្រពន្ធរបស់ ជែក ថាគេបានស្លាប់បាត់ទៅហើយ។ ឡូរ៉ែន ប្រាប់ អ៊ិននិស ថា ជែក ធ្លាប់ប្រាប់នាង ថាគេចង់អោយឆ្អឹងរបស់គេ ត្រូវបានកប់នៅលើភ្នំ ប្រូកបែក តែនាងមិនដឹងថាវានៅទីណានោះទេ ក៍យកធាតុ ជែក ទៅស្រុកកំណើតរបស់គេវិញ។ 




អ៊ិននិស បានទៅស្រុកកំណើតរបស់ ជែក ជួបនិង ឪពុកម្ដាយរបស់ ជែកអ៊ិននិស បានទៅបន្ទប់របស់ ជែក ហើយឃើញអាវដែល ជែក ធ្លាប់ពាក់់ មានប្រឡាក់ឈាម គេយកវាមកថើប មុននឹងសុំវាពីឪពុកម្ដាយរបស់ ជែក យកត្រលប់ទៅជាមួយ៕


Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម