Skip to main content

Rainbow Without Colors

ឥន្ទធនូគ្មានពណ៌

(Rainbow Without Colors)

Rainbow Without Colors - 2015 - Vietnam
ហុង គឺជាកូនចិញ្ចឹម រស់នៅជាមួយនឹងគ្រួសាររបស់ ហ័ង្ស ដែលមាន ប្អូនស្រី ម្ដាយ និង ឪពុក។ គេរស់នៅក្នុងគ្រួសារនេះតាំងពីគេនៅតូចម្លេះ។ គ្រួសារនេះមើលថែ និងផ្គត់ផ្គង់ ហុង ដូចជាកូនបង្កើតរបស់ពួកគេអញ្ចឹង។



ពួកគេរស់នៅវីឡា លើភ្នំដាច់ស្រយាលមួយ។ ហុង ចូលចិត្តគូរគំនូរ រីឯ ហ័ង្ស ចូលចិត្តលេងព្យាណូ។

ពេល ហុង កំពុងគូររូប ហ័ង្ស បានឆក់យកជក់របស់ ហុង ហើយរត់ទៅមាត់ទឹក ដោយភ្លេចគិតថា ហុង ខ្លាចទឹក ព្រោះឪពុកម្ដាយរបស់ ហុង បានស្លាប់ដោយសារលង់ទឹក។ នៅពេលដែល ហុង រត់ចូលទៅយកជក់វិញ ហុង បានធ្លាក់ទឹក ហើយ ហ័ង្ស ក៏ចុះទៅជួយ។ នៅពេលនោះផងដែរ ហ័ង្ស ក៏បានសារភាពប្រាប់ ហុង ថាគេស្រលាញ់ ហុង ហើយគេក៏ដឹងថា ហុង ក៏គិតបែបនោះដូចគ្នា។ ឪពុករបស់ ហ័ង្ស ក៍បានដឹងរឿងនេះ ដោយគាត់ឈមើលពីក្បែរៗនោះ។


ឪពុករបស់ ហ័ង្ស បាននិយាយជាមួយ ហុង ពីរើឿងរបស់ពួកគេទាំងពី។ ហុង ប្រាប់ថាវាជាកំហុសរបស់គេ គេនឹងចាកចេញ។ តែឪពុករបស់ ហ័ង្ស ដឹងថាពេលវេលា និងចម្ងាយ មិនអាចអោយពួគេបំភ្លេចគ្នា បាននោះទេ គាត់គ្រាន់តែសំណូមពរអោយ ហុង មើលថែ ហ័ង្ស អោយបានល្អ។

ថ្ងៃមួយ ពួកគេមួយគ្រួសារ ទៅលេងផ្ទះជីដូន នៅ សៃហ្គន។ ឆ្លៀតពេលនេះ ហ័ង្ស​ បាននាំ ហុង ទៅលេង បារធំមួយនៅទីនោះ គោលបំណងទៅដាក់ពាក្រធ្វើជាអ្នកចំរៀងនៅទីនោះផងដែរ។ ពួកគេទាំងពីរត្រូវបាន អញ្ជើញអោយមកច្រៀងនៅបារនេះ នៅថ្ងៃហាឡូវិនដែលជិតមកដល់។


ម្ដាយរបស់ ហ័ង្ស ចាប់ផ្ដើមសង្ស័យ ប្រហែលជាកូនរបស់ខ្លួនបានឆ្លងជំងឺស្រលាញ់ភេទដួចគ្នា បន្ទាប់ពីកូនស្រីរបស់គាត់ប្រាប់គាត់ថា ហ័ង្ស នឹងមិនព្រមទៅរៀននៅបរទេសនោះទេ ប្រសិនបើគ្មាន ហុង ទៅតាម។

យប់ថ្ងៃហាឡូវិន ឪពុករបស់ ហ័ង្ស បានលួចទៅតាមមើលកូនរបស់ខ្លួននៅបារនោះ ចៃដន្យប្រពន្ធឃើញប្ដីលឹបលៗ ក៍ទៅនាំម្ដាយតាម​ កូនស្រីឃើញម្ដាយអូសយាយទៅ ក៏លួចទៅតាមដែរ។

បន្ទាប់ពី ហ័ង្ស និង ហុង សម្ដែងនៅលើឆាកចប់ គ្រប់គ្នាស្រែកហ៊ោអោយពួកគេថើបគ្នា។ ម្ដាយរបស់ហ័ង្ស ព្យាយាមរារាំពួគគេដែរ តែត្រូវបានប្ដីហាមឃាត់។ ម្ដាយរបស់ហ័ង្ស បានសន្លប់នៅទីនោះផងដែរ។



ព្រឹកថ្ងៃបន្ទាប់ ពេលដែលពួកគេបានត្រលប់មកដល់ផ្ទះវិញ ហ័ង្ស បានព្យាយាមអង្វរម្ដាយកុំអោយដេញ ហុង ចេញពីផ្ទះ។ គាត់គិតថា ហ័ង្ស ឆ្លងជម្ងឺនេះពី ហុង។ បើពួកគេនៅឆ្ងាយពីគ្នា ពួកគេអាចនឹងជាពីជម្ងឺនេះ។ ហ័ង្ស ព្យាយាមពន្យល់ម្ដាយរបស់ខ្លួនថានេះមិនមែនជាជម្ងឺនោះទេ។ គេបានព្យាយាមទាក់ទងមនុស្សស្រីហើយ តែគេគ្មានអារម្មណ៍បែបនោះ នោះទេ។ បើទោះបីជាមិនមាន ហុង ក៏ម្នាក់នោះជាបុរសដ៍ទៃដែរ មិនមែនជាមនុស្សស្រីឡើយ។ តែម្ដាយរបស់គេនៅតែមិនព្រម ហ័ង្ស ក៏ប្រាប់ថាគេនឹងចាកចេញជាមួយ ហុង

ហុង បានមកជួបម្ដាយរបស់ ហ័ង្ស តែពីនាក់។ គេសុំពេលពីរបីថ្ងៃ ហើយគេនឹងចាកចេញដោយស្ងាត់ៗមិនអោយ ហ័ង្ស ដឹង ព្រោះបើមិនដូចនេះទេ ហ័ង្ស  ប្រាកដ៍ជាចាកចេញតាមគេមិនខាន។ គេចង់អោយ ហង័្ស បានទៅរៀនបន្តនៅបរទេស ជាជាងការចាកចេញទៅតាមខ្លួន។ តែម្ដាយរបស់ ហ័ង្ស មិនព្រម ដោយគាត់គិតថានេះគ្រាន់តែជាលេសរបស់ ហុង ដែលចង់នៅជាមួយកូនរបស់ខ្លួន។

ទោះបីជាមានការអង្វរពីប្ដី និងកូនយ៉ាងណា ក៏គាត់នៅតែមិនព្រមចិត្តទន់។ ម្ដាយរបស់ ហ័ង្ស បានអូស ហុង ចូលទៅក្នុងបន្ទាប់ ហើយបង្ខំអោយ ហុង ស្លៀករ៉ូបរបស់ខ្លួន ហើយចាកចេញពីផ្ទះ។

នៅពេលដែល ហ័ង្ស រត់ទៅតាម ហុង ឆ្លងកាត់ថ្នល់ ស្របពេលដែលអ្នកបើកឡានមិនបានមើល ក៏បើកមកស្ទើរតែបុក ហ័ង្ស តែត្រូវបាន ហុង រុញចេញ ឡាននោះក៏បុង ហុង តែម្ដង។ បន្ទាប់ពី ហុង ស្លាប់ ហ័ង្ស ច្របូកច្របល់ ហើយរត់ចេញពីម្ដាយដែលព្យាយាមតាម រហូតធ្លាក់ចូលជ្រោះបាត់ទៅ។




គ្រួសាររបស់ ហ័ង្ស បានធ្វើផ្នូរពីរសម្រាប់ពួកគេ ដោយគិតថា ហ័ង្ស បានស្លាប់បាត់ទៅហើយ។ តែក្រោយមក ពួកគេក៏បានជួប ហ័ង្ស ម្ដងទៀត តែគេមិនមែនជា ហ័ង្ស ពីមុនទៀតនោះទេ គេបានក្លាយទៅជាមនុស្សមិនប្រក្រតីទៅហើយ។



មើលវីដេអូនៅទីនេះ

Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម