Skip to main content

Present Perfect

រឿងថៃ ឆ្នាំ២០១៧
ទើយ បានធ្វើដំណើរកំសាន្តម្នាក់ឯងទៅ ហ៊ីហ្គាស៊ីកាវា ប្រទេសជប៉ុន បន្ទាប់ពីគេបែកគ្នាជាមួយនិងមិត្តស្រីរបស់គេ។ គេមកទីនេះ ព្រោះគិតថាវាជាកន្លែងដែលជនជាតិថៃមិនសូវមក គេមិនចង់ជួបជនជាតិថៃមួយរយៈ។

ទើយ បានជួលផ្ទះនៅ រីសត មួយនៅទីនោះ សម្រាប់ការស្នាក់នៅប្រហែលជាមួយអាទិត្យ។

ក្រោយមក ទើយ បានជួបនឹង អូត ដែលជាជនជាតិថៃដូចគ្នា ស្នាក់នៅក្បែរគ្នា។ អូត មកកំសាន្តនៅទីនេះម្នាក់ឯងដែរ ដើម្បីបន្ធូរអារម្មណ៍មុនពេលត្រលប់ទៅប្រទេសថៃវិញ ហើយរៀបការនឹងមិត្តស្រីក្នុងរយៈពេលបួនសប្ដាហ៍ខាងមុខ។

ថ្ងៃបន្ទាប់ មិត្តរបស់ ទើយ បានប្រាប់ ទើយ តាមទូរសព្ទ៌ពីដំណឹងជិតភ្ជាប់ពាក្យរបស់សង្សារចាស់ ទើយអូត ឃើញ ទើយ មិនសប្បាយចិត្ត ក៍នាំ ទើយ ទៅផឹកស្រារំសាយជាមួយគ្នា។

តែប្រហែលជាផឹកច្រើនពេករហូត ទើយ ស្រវឹងចាំអ្វីមិនបាន។ ពេលភ្ញាក់ដឹងខ្លួនម្ដងទៀត ទើយ បានឃើញគេកំពុងគេងនៅលើគ្រែជាមួយ អូត ទៅហើយ ថែមទាំងគ្មានខោអាវទៀតផង។ ព្រោះតែភាពមិនច្បាស់ ទើយ ក៏សម្រេចចិត្តសួរ អូត ថាតើពួកគេទាំងពីរមានបានធ្វើអ្វីលើសពីការគេងជិតគ្នាឬអត់។ អូត បដិសេធ។ ទើយ ថាគេនឹងមិនសូវបារម្មណ៍ប្រសិនបើយប់នោះជាមនុស្សស្រី។ អូត អន់ចិត្ត តែមិនបាននិយាយចេញមកទេ គេគ្រាន់តែលា ទើយ ទៅមុន។

ស្អែកឡើង ទើយ បានទៅបបួល អូត ទៅផ្សារមុនម្ដង ព្រោះរាល់ដង អូត តែងតែជាអ្នកមកបបួល ទើយ មុន។ ពួកគេក៍បានទៅដើរលេងជាមួយគ្នា និងនិយាយរឿងក្នុងចិត្តខ្លះៗ។ យប់ដដែល អូត បានថើបមាត់លា ទើយទើយ មិនបានបដិសេធនោះទេ ទើយ ក៏បានថើបតបវិញ។

ទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើមល្អឡើង។ ពួកគេចាប់ផ្ដើមទៅណាមកណាជាមួយគ្នា ហើយ អូត ក៏មកគេងនៅកន្លែងរបស់ ទើយ ផងដែរ ពួកគេថែមទាំងងូតទឹកក្នុងអាងជាមួយគ្នាទៀតផង។

នៅថ្ងៃញ៉ាំបាយថ្ងៃត្រង់ជុំគ្នាមួយ ពេលនិយាយដល់រឿងមានកូន ធ្វើអោយ អូត នឹកឃើញពីសង្សារខ្លួនដែលកំពុងតែពរពោះ។ នៅយប់នោះ អូត បានប្រាប់ ទើយ ថាគេមិនគេងនៅកន្លែង ទើយ ទេ។ គេចង់ទៅគេងនៅកន្លែងរបស់គេវិញ ព្រោះគេមានអារម្មណ៍ថាខុសឆ្គង។

ទើយ ពិតជាច្របូកច្របល់ណាស់ គេក៏ជិះកង់ចេញទៅក្រៅម្នាក់ឯង ហើយលង់លក់នៅតាមផ្លូវសាធារណៈអស់មួយយប់។ ព្រឹកឡើង ពេលត្រលប់មកវិញ អូត ក៍បានចាកចេញទៅហើយ បន្សល់ទុកតែកន្សែងបង់ក និងសារខ្លីមួយអោយ ទើយទើយ ខូចចិត្តជាថ្មី។

ច្រើនឆ្នាំកន្លងផុតទៅ ទើយ ក៍បានជួប អូត ម្ដងទៀត នៅព្រលានយន្តហោះ ខណៈពេលដែល ទើយ ធ្វើដំណើរកំសាន្តម្នាក់ឯងម្ដងទៀត។ អូត បានណែនាំអោយ ទើយ និងគ្រួសាររបស់គេស្គាល់គ្នា។ មានប្រពន្ធនិងកូនប្រុសរបស់ អូតអូត ក៍បានសុំគណនីហ្វេសបុករបស់ ទើយ ហើយ Add ទៅ ទើយ។ 

នៅពេលដែលពួកគេទៅអស់ ទើយ ក៏ចូលមើយគណនីហ្វេសបុករបស់ អូត។ តែ ទើយ ស្ទាក់ស្ទើរក្នុងការ ទទួល Friend Request របស់ អូត


Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម