Skip to main content

ពេលខ្លះខ្ញុំ - ជីវពណ៌នាអំពីក្ដីស្រលាញ់


តោះទៅអាន រឿងរាវរបស់អ្នកស្រលាញ់ភេទដូចគ្នា។ ទៅស្វែងយល់បន្ថែមនៅ Cambodia​​ Voice Of Voiceless សម្រាប់អត្ថបទទាំងមូល។

១. Ong Sowoint Painei - អាយុ ៣០ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«នៅពេលដែលខ្ញុំស្រលាញ់អ្នកណាម្នាក់ ខ្ញុំបានលាក់ទុកអារម្មណ៍របស់ខ្ញុំនៅក្នុងចិត្ត។ វាឈីចាប់ខ្លាំងណាស់ ហើយវាបានធ្វើខ្ញុំមានភាពឯកោយ៉ាងខ្លាំង។ នេះតែងតែជាករណីរបស់បុរសស្រលាញ់បុរស ដែលកំពុងលាក់បាំងស្ថានភាពពិតប្រាកដ៍របស់ពួកគេ។ ស្នេហាដែលពួកគេកំពុងមាន មិនដែលហុចលទ្ធផលជាស្នេហាតបមកពួកគេវិញឡើយ។»

២. វណ្ណ សុវណ្ណ - អាយុ ៥៩ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«ខ្ញុំមានអារម្មណ៍រីករាយណាស់ ដែលអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន បានក្លាយជាការពិត គឺក្រុមកីឡាខ្ញុំបានទទួលជោគជ័យ ហើយខ្ញុំអាចជួយដល់យុវជន និងសហគមន៍។»

៣. ភ្លួង ស្រីវ៉ាន់ - អាយុ ២៣ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«បន្ទប់ឃុំឃាំងមនុស្សស្រីនៅក្នុងពន្ធនាគារមានទំហំតូចជាងបន្ទប់ទទួលភ្ញៀវនេះទៅទៀត ដោយមានដាក់មនុស្សស្រីចំនួន៣៩នាក់នៅក្នុងនោះ។»

៤. រ៉ូសាលី - អាយុ ៣០ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«បើមើលពីសម្បកក្រៅ ខ្ញុំហាក់ដូចជាសប្បាយចិត្ត ប៉ុន្តែតាមពិត ខ្ញុំមិនសប្បាយចិត្តឡើយ។ នៅពេលខ្ញុំសម្លឹងមើលជុំវិញខ្លួន និងប្រៀបធៀបខ្លួនជាមួយនឹងអ្នកដ៍ទៃ ខ្ញុំឃើញថាពួកគេមានក្រុមគ្រួសារ ចំណែកឯខ្ញុំវិញមិនមានឡើយ។ សូម្បីតែដៃគូរបស់ខ្ញុំ ក៍គេមិនដឹងអំពីជំងឺរបស់ខ្ញុំដែរ។»

៥. ទីន ណាស៊ីរ៉ស់ - អាយុ ២៩ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«នៅពេលដែលឪពុកម្ដាយរបស់ខ្ញុំបានដឹង ពួកគាត់បានស្រែកដាក់ខ្ញុំ។ ពួកគាត់ខឹងយ៉ាងខ្លាំងរហូតដល់ពួកគាត់ស្ទើរតែវាយខ្ញុំមួយដំបង។ ចុងបញ្ចប់ខ្ញុំបានបែកគ្នាជាមួយមិត្តស្រីរបស់ខ្ញុំ ពីព្រោះខ្ញុំខ្លាចការគំរាមរបស់ពួកគាត់ ថានឹងចាប់នាងដាក់គុក។»

៦. ផាន សារ៉េត - អាយុ ៤៣ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«ពេលខ្លះខ្ញុំមានអារម្មណ៍ខឹងដែលបានកើតមកបែបនេះ។»

៧. ជិន គឹមទូច - អាយុ ៤២ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«នៅប្រទេសកម្ពុជា មនុស្សស្រីកែភេទធ្វើដំណើរទៅណាមកណាដោយមិនហ៊ានងើបមុខ និងមិនហ៊ានមើលមនុស្សទាំងឡាយដែលនៅជុំវិញពួកគេឡើយ។ នេះគឺជាតថភាពបច្ចុប្បន្នសម្រាប់យើង។»

៨. ពេជ្រ សារ៉ាត់ - អាយុ ៣១ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«ខ្ញុំចង់អោយមនុស្សម្នាគេយល់ពិខ្ញុំ។ ប្រសិនបើពួកគេព្យាយាមយល់អំពីខ្ញុំ ហើយសួរសំនួរមកកាន់ខ្ញុំ នោះខ្ញុំនឹងប្រាប់ការពិតទៅពួកគេជានិច្ច។»

៩. ប៊ី - អាយុ ២០ឆ្នាំ (ចុចទីនេះដើម្បីអានអត្ថបទពេញ)
«វាគួអោយអស់សំណើចខ្លាំងណាស់ដែលនៅលើក្រដាស់ចុះឈ្មោះផ្លូវការរបស់ខ្ញុំត្រូវបានចុះក្នុងបញ្ជីថាជាភេទស្រី ប៉ុន្តែគ្រូរបស់ខ្ញុំសរសេរវាឡើងវិញរាល់ដងថាជាភេទប្រុសពេលដែលពួកគាត់ត្រួតពិនិត្យអវត្តមាន។»


Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ីព្រមានបិទបណ្ដាញសង្គម អ៊ីនស្តាក្រាម

Rudiantara ឥណ្ឌូនេស៊ី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ៖  CNN INDONESIA លោក   Rudiantara   រដ្ឋមន្ត្រីក្រសួងពត៌មាន និងទំនាក់ទំនងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា គាត់បានផ្ញើរលិខិតស្នើរសុំអោយក្រុមហ៊ុន អ៊ីនស្តាក្រាម បិទគណនីមួយឈ្មោះ @alpantuni ដែលបានបង្កើត និងបង្ហោះរូបថ្លុកបុរសអ៊ីសស្លាមស្រលាញ់ភេទដូចគ្នា។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការស្នើរសុំអោយបិទគណនីមួយនេះ ត្រូវបានផ្ញើរទៅពីរបីថ្ងៃហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គាត់បានបន្ថែមទៀតថា បើសិនជា ក្រុមហ៊ុនអ៊ីនស្តាក្រាមនៅតែព្រងើយកន្តើយ និងមិនឆ្លើយតបចំពោះសំណើរនេះ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះនឹងត្រូវបានធ្វើឡើយជាក់ជាមិនខាន៕