Skip to main content

ក្រុមបុរសឥណ្ឌូនេស៊ី វាយ និង ដោះសម្លៀកបំពាក់ បុរសតែងខ្លួនជាស្ត្រី

រូបថតគំរូ : QUEER VOICES 01/30/2018

បុរសឥណ្ឌូនេស៊ីប្រហែលជា ៥០​ ទៅ ៦០ នាក់ បានដេញតាម ធ្វើបាប បុរសតែងខ្លួនជាស្ត្រី នៅបេកាស៊ី ភាគខាងលិចកោះជ្វា ប្រទេសឥណ្ឌូនេស៊ី។ ពួកគេបានវាយជនរងគ្រោះ បង្ខំអោយដោះសម្លៀកបំពាក់ និងកាត់សក់របស់ជនរងគ្រោះផងដែរ។ យោងទៅលើអត្ថបទ: Jakarta Post ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

បុរសជនដៃដល់ទាំងនោះ មានអាយុប្រហែលជា ១៤ឆ្នាំ ទៅ២០ឆ្នាំ។ ពួកគេស្លៀកសម្លៀកបំពាក់ស បានចុះពីលើម៉ូតូ ហើយរត់ទៅកាន់ទីកន្លែងដែលក្រុមបុរសតែងខ្លួនជាស្ត្រីកំពុងតែធ្វើការជួបជុំគ្នា។

ពួកគេបានចាប់កាត់សក់ជនរងគ្រោះដែលមានសក់វែង ចំណែកអ្នកដែលពាក់សក់ ត្រូវបានគេដោះចេញ ហើយបង្ខំអោយដោះសម្លៀកបំពាក់ផងដែរ។ ជនដៃដល់នោះបានវាយចំទ្រូងរបស់ជនរងគ្រោះ ហើយស្រែកប្រាប់ពួកគេថា នេះជាអំពើបាប (ការដែលបុរសតែងខ្លួនជាស្ត្រី)។

បន្ទាប់ពីជនបង្ករទាំងនោះទៅអស់ អ្នកនៅក្បែរៗនោះក៍មកជួយពួកគេ អោយពួកគេស្លៀកពាក់ និងប្រាប់អោយពួកគេប្ដឹងប៉ូលីសផងដែរ តែជនរងគ្រោះបដិសេធ។



Comments

Popular posts from this blog

Top ឬក៏ Bottom?

តើអ្នកធ្លាប់ត្រូវបានគេសួរសំនួរ "Top ឬ Bottom" អត់? មនុស្សជាច្រើនប្រាកដ៏ជាបានយល់ហើយ ថាTopសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានលក្ខណៈរឹងមាំ និងមានភាពជាបុរសជាង។ ឯBottom វិញសំដៅទៅលើបុរសស្រលាញ់ភេទដូចគ្នាដែលមានភាពទន់ដូនជាមនុស្សស្រីច្រើន។ បើនិយាយអោយចំនោះ Top ដើរតួរជាបុរស និងBottom ដើរតួរជាស្ត្រី នៅក្នុងរឿងស្នេហា និងជីវិតផ្លូវភេទ។ នៅក្នុងកម្មវិធីសម្រាប់ស្វែងរកគូរ ភាគច្រើនគេតែងតែសួរសំនួរនេះនៅពេលចាប់ផ្ដើមការជជែកកំសាន្ត «អ្នកឯជា Top ឬ Bottom?» តើអ្នកយល់យ៉ាងណានៅពេលត្រូវបានគេសួរសំនួរបែបនេះ?  មនុស្សភាគច្រើនប្រហែលជាយល់ថាវាជារឿងធម្មតាក្នុងការស្វែងយល់ពីភាគីម្ខាងទៀតមុនពេលកិច្ចសន្ទនាទៅឆ្ងាយជានេះ និងមិនខាតពេលវេលាក្នុងការទាក់ទងមនុស្សខុសពីតម្រូវការដែលខ្លួនចង់បាន។ ហើយពួកគេតែងតែបញ្ចប់ការជជែកភ្លាមៗនៅពេលដែលដឹងថាដៃគូមិនមែនជាអ្វីដែលពួកគេរំពឹងទុក។ តែអ្នកមានធ្លាប់គិតអត់ ថាវាជាសំនួរដែលមិនគួរសួរទាល់តែសោះ ព្រោះសំនួរប្រភេទនេះហាក់ដូចជាការសួរពីវិធី ឬចំណង់ចំណូលចិត្តក្នុងការរួមភេទរបស់ដៃគូរសន្ទនាទៅវិញ។ តើវាពិតជាចាំបាច់ និងសមគួរឬទេ ក្នុងការសួរសំនួរបែបនេះទៅមនុស្សដែលទើបតែស្គាល់ ឬគ្រាន់តែចាប់ផ្ដើម...

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

ក្មេងប្រុសថៃអាយុ១២ឆ្នាំ តែងខ្លួនបែបមនុស្សស្រីនៅលើ អ៊ិនស្តាក្រាម មានសមត្ថភាពសាងសង់ផ្ទះសម្រាប់គ្រួសារ

ក្មេងប្រុសថៃអាយុ១២ឆ្នាំ បង្ហាញសមត្ថភាពតុបតែងខ្លួនស្អាតដូចតារាម៉ូដែលស្រី អាចសង់ផ្ទះថ្មីសម្រាប់ឪពុករបស់ខ្លួនបានដោយលុយដែលរកបានដោយខ្លួនឯង នេះក៍ព្រោះតែទេពកោសល្យក្នុងការតុបតែងខ្លួន ទាំងការផាត់មុខ និងការជ្រើសរើសសម្លៀកបំពាក់អោយសាកសមនឹងខ្លួន។ nes_tyyy - November 27, 2018 ផ្ទះថ្មីរបស់ នេស ព្រោះតែប្រជាប្រិយភាពនៅលើបណ្ដាយសង្គម  អ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្រដល់ទៅ៣សែននាក់ជាងនេះ បូករួមនិងទេពកោសល្យរបស់ខ្លួនផងនោះ  នេស   បានក្លាយជាអ្នកផ្សព្វផ្សាយគ្រឿងសម្អាងអោយផលិតផលមួយចំនួនផងដែរ។ នេស ក៍ត្រូវបានអញ្ចើញអោយចូលរួមកម្មវិធី (event) ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចិន។ មើលរូបដើម មើលរូបដើម មើលរូបដើម