Skip to main content

Posts

Showing posts from December, 2018

អ្នកជួលផ្ទះ ត្រូវបានម្ចាស់ផ្ទះបណ្ដេញចេញព្រោះតែគាត់ជាបុរសស្រលាញ់បុរស

First Coast News​ - ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ហ្វ្លររីដា សហរដ្ឋអាមេរិច៖ លោក រេនដល ខូហ្វមែន បានរើចូលទៅនៅផ្ទះជួលដែលមានម្ចាស់ឈ្មោះ ជែកគី ខូភើ  កាលពីថ្ងៃទី១ ខែធ្នូ នេះ ហើយត្រូវបានគេបណ្ដេញចេញនៅ២អាទិត្យបន្ទាប់ ព្រោះតែគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នា។ រឿងនេះចាប់កើតឡើងនៅពេល ដែលម្ចាស់ផ្ទះប្រាប់ លោក  ខូហ្វមែន   ថាគាត់មិនអនុញាតិអោយលោក  ខូហ្វមែន   នាំមិត្តស្រីមកគេងដាច់យប់នោះទេ។ ហើយគាត់ក៍ប្រាប់ម្ចាស់ផ្ទះវិញថា គាត់មិននាំស្រីមកគេងនោះទេ ព្រោះគាត់ជាបុរសស្រលាញ់បុរស។ នៅក្នុងវីដេអូដែលលោក  ខូហ្វមែន   បានថត៖ «ហេតុអ្វីអ្នកមិនប្រាប់ខ្ញុំថាអ្នកជាបុរសស្រលាញ់បុរសតាំងពីដំបូង?» ម្ចាស់ផ្ទះនិយាយ «ហេតុអ្វីខ្ញុំត្រូវប្រាប់អ្នកថាខ្ញុំស្រលាញ់ភេទដូចគ្នា។ ខ្ញុំមិនចាំបាច់ត្រូវប្រាប់អ្នកនោះទេ។»  ខូហ្វមែន   តប «តើអ្នកឯងគិតថាខ្ញុំចង់អោយមនុស្សស្រលាញ់ភេទដូចគ្នាដើរចេញចូលនៅទីកន្លែងរបស់ខ្ញុំបែបនេះ?» រូបពេលម្ចាស់ផ្ទះប្រកែកគ្នាជាមួយ​ លោក ខូហ្វមែន    ខាងពត៌មានទាក់ទងទៅម្ចាស់ផ្ទះដើម្បីស្រាយបំភ្លឺ ម្ចាស់ផ្ទះបានប្រាប់ថា បញ្ហាមានចាប់តាំងពីពេលដែល  ខូហ្វម...

Present Perfect

រឿងថៃ ឆ្នាំ២០១៧ ទើយ បានធ្វើដំណើរកំសាន្តម្នាក់ឯងទៅ ហ៊ីហ្គាស៊ីកាវា ប្រទេសជប៉ុន បន្ទាប់ពីគេបែកគ្នាជាមួយនិងមិត្តស្រីរបស់គេ។ គេមកទីនេះ ព្រោះគិតថាវាជាកន្លែងដែលជនជាតិថៃមិនសូវមក គេមិនចង់ជួបជនជាតិថៃមួយរយៈ។ ទើយ បានជួលផ្ទះនៅ រីសត មួយនៅទីនោះ សម្រាប់ការស្នាក់នៅប្រហែលជាមួយអាទិត្យ។ ក្រោយមក ទើយ បានជួបនឹង អូត ដែលជាជនជាតិថៃដូចគ្នា ស្នាក់នៅក្បែរគ្នា។ អូត មកកំសាន្តនៅទីនេះម្នាក់ឯងដែរ ដើម្បីបន្ធូរអារម្មណ៍មុនពេលត្រលប់ទៅប្រទេសថៃវិញ ហើយរៀបការនឹងមិត្តស្រីក្នុងរយៈពេលបួនសប្ដាហ៍ខាងមុខ។ ថ្ងៃបន្ទាប់ មិត្តរបស់ ទើយ បានប្រាប់ ទើយ តាមទូរសព្ទ៌ពីដំណឹងជិតភ្ជាប់ពាក្យរបស់សង្សារចាស់ ទើយ ។ អូត ឃើញ ទើយ មិនសប្បាយចិត្ត ក៍នាំ ទើយ ទៅផឹកស្រារំសាយជាមួយគ្នា។ តែប្រហែលជាផឹកច្រើនពេករហូត ទើយ ស្រវឹងចាំអ្វីមិនបាន។ ពេលភ្ញាក់ដឹងខ្លួនម្ដងទៀត ទើយ បានឃើញគេកំពុងគេងនៅលើគ្រែជាមួយ អូត ទៅហើយ ថែមទាំងគ្មានខោអាវទៀតផង។ ព្រោះតែភាពមិនច្បាស់ ទើយ ក៏សម្រេចចិត្តសួរ អូត ថាតើពួកគេទាំងពីរមានបានធ្វើអ្វីលើសពីការគេងជិតគ្នាឬអត់។ អូត បដិសេធ។ ទើយ ថាគេនឹងមិនសូវបារម្មណ៍ប្រសិនបើយប់នោះជាមនុស្សស្រី។ អូត អន់ចិត្ត តែមិនបាននិយាយចេញមកទេ គេគ...

បុរសពីរនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីប៉ូលិសរកឃើញក្រដាស់ជូតមាត់សើមដោយទឹករអិល

Detik News ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨៖  (អត្ថបទដើម) ប៉ូលិសនៅ ប៉ាដាង ប្រទេសឥណ្ឌូនេស៊ី ភាគខាងលិចកោះស៊ូមាត្រា បានចុះឆែកឆេ និងឃាត់ខ្លួនបុរសពីរនាក់ បន្ទាប់ពីមានការរាយការណ៍ពីអ្នកជិតខាង ដោយសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំងពីរជាបុរសស្រលាញ់បុរស។ ក្រុមប៉ូលិសធ្វើការចុះឆែកឆេទាំងព្រឹកព្រលឹម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះជួលនោះ ដោយអ្នកជិតខាងបានរាយការណ៍ ព្រោះតែពួកគេមានការព្រួយបារម្មណ៍នឹងសកម្មភាពរបស់បុរសទាំងពីរ។ នៅពេលដែលប៉ូលិសចុះមកដល់ រកឃើញថាពួកគេកំពុងនៅក្នុងបន្ទប់ជាមួយគ្នា និងរកឃើញភស្តុតាងក្រដាស់ជូតមាត់ដែលបានប្រើហើយនៅទីនោះមាន សភាពសើម និងមានសារធាតុរាវរអិលដែលដូចជាទឹកកាមផងដែរ។ ប៉ូលិសនៅតំបន់នោះក៍បានអោយដឹងផងដែរថា អ្វីដែលពួកគេធ្វើនេះគឺជាអ្វីដែលរដ្ឋាភិបាលនៅទីក្រុងនោះចង់បាន។ ពួកគេត្រូវសម្អាត កំចាត់នូវរាល់សកម្មភាពមិនល្អ និងជំងឺសង្គមនេះ៕

កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ

ថ្វីបើប្រទេសកម្ពុជាពុំទាន់មានច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ស្របគ្នានេះ ក៍មិនមានច្បាប់ណាហាមឃាត់ការស្រលាញ់ភេទដូចគ្នានោះដែរ។ តែការរស់នៅជាមួយគ្នាដោយគ្នានច្បាប់ការពារ និងការទទួលស្គាល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ វាពិតជាមានផលវិបាកសម្រាប់ភាគីណាម្នាក់ ឬភាគីទាំងសងខាង។ នៅក្នុងវីដេអូ ៦នាទីជាងរបស់  សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock  បានបង្ហាញពីដំណោះស្រាយសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាដែលមានបំណងចង់រស់នៅជាមួួយគ្នា។ ដើម្បីអោយយល់កាន់តែច្បាស់ តោះទៅស្ដាប់សេចក្ដីពន្យល់ជាមួយនឹងវីដេអូនោះទាំងអស់គ្នា៖  កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ ដើម្បីអាចចុុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារបាន អ្នកស្រលាញ់ភេទដូចគ្នាត្រូវមាន និងបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖ ១. មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ២. ភាគីទាំងសងខាងត្រូវមានការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំ ៣. រស់នៅក្រោមដំបូលផ្ទះជាមួយគ្នាចាប់ពី៥ឆ្នាំឡើងទៅ ឬជាដៃគូរដែលរួមរស់ជាមួយគ្នាចាប់ពី៣ឆ្នាំឡើងទៅ ៤. មានការទទួលស្គាល់ពីក្រុមគ្រួសារ និងចាស់ទុំក្នុងភូមិឃុំរបស់ខ្លួន ៥. មានការរៀបចំសែនព្រេន ឬ...

ស្ត្រីកែភេទនៅម៉ាឡេស៊ីត្រូវបានវាយរហូតដល់ស្លាប់

25/10/2018 Thu 11:13 in Malaysia by Janice Tan ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨៖  The Star Online ស្ត្រីកែភេទ នៅ Klang ប្រទេសម៉ាឡេស៊ីត្រូវបានគេសង្ស័យថា បុរសមួយក្រុមវាយរហូតដល់ស្លាប់។  ស្ត្រី ៣២ឆ្នាំ ដែលមកពី Sabah រូបនេះត្រូវបាន ត្រូបានគេជឿជាក់ថា ត្រូវបានបុរសមួយក្រុមប្រើអំពើហិង្សាមកលើ ដោយប្រើប្រាស់ដំបងវាយមកលើរូបនាង។ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅ Bukit Tinggi ។ ស្ត្រីរងគ្រោះត្រូវបានគេរកឃើញ និងបញ្ជូនទៅមន្ទីពេទ្យនៅម៉ោង៧ព្រឹកថ្ងៃបន្ទាប់។ និងបានស្លាប់នៅម៉ោង​ ១០ និង៤៧នាទីព្រឹកថ្ងៃដដែល ដោយសារតែមានការប្រះលលាដ៍ក្បាល និងមានឈាមហូនៅក្នុងខួរក្បាលផងដែរ។ ចំពោះឃាតកម្មនេះ ធ្វើអោយប្រជាជនម៉ាឡេស៊ីជាច្រើនមានការខឹង និងបានបញ្ចេញមតិមិនពេញចិត្តនៅលើបណ្ដាញសង្គមអ៊ិនធើណេតផងដែរ។ ពួកគេនិយាយថា គ្មាននណាម្នាក់់មានសិទ្ធបៀតបៀន ឬសម្លាប់នណាម្នាក់ ដោយសារតែគេមានភាពខុសប្លែកពីខ្លួននោះទេ។ ទោះបីជាមិនមានភស្តុតាងអាចបញ្ចាក់នៅឡើយ ថានេះជាការសម្លាប់ដោយការស្អប់ តែមតិជាច្រើនយល់ឃើញបែបនេះ។  The Star Online

ពេលខ្លះខ្ញុំ - ជីវពណ៌នាអំពីក្ដីស្រលាញ់

តោះទៅអាន រឿងរាវរបស់អ្នកស្រលាញ់ភេទដូចគ្នា។ ទៅស្វែងយល់បន្ថែមនៅ  Cambodia​​ Voice Of Voiceless   សម្រាប់អត្ថបទទាំងមូល។ ១.  Ong Sowoint Painei - អាយុ ៣០ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «នៅពេលដែលខ្ញុំស្រលាញ់អ្នកណាម្នាក់ ខ្ញុំបានលាក់ទុកអារម្មណ៍របស់ខ្ញុំនៅក្នុងចិត្ត។ វាឈីចាប់ខ្លាំងណាស់ ហើយវាបានធ្វើខ្ញុំមានភាពឯកោយ៉ាងខ្លាំង។ នេះតែងតែជាករណីរបស់បុរសស្រលាញ់បុរស ដែលកំពុងលាក់បាំងស្ថានភាពពិតប្រាកដ៍របស់ពួកគេ។ ស្នេហាដែលពួកគេកំពុងមាន មិនដែលហុចលទ្ធផលជាស្នេហាតបមកពួកគេវិញឡើយ។» ២.  វណ្ណ សុវណ្ណ - អាយុ ៥៩ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «ខ្ញុំមានអារម្មណ៍រីករាយណាស់ ដែលអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន បានក្លាយជាការពិត គឺក្រុមកីឡាខ្ញុំបានទទួលជោគជ័យ ហើយខ្ញុំអាចជួយដល់យុវជន និងសហគមន៍។» ៣.  ភ្លួង ស្រីវ៉ាន់ - អាយុ ២៣ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «បន្ទប់ឃុំឃាំងមនុស្សស្រីនៅក្នុងពន្ធនាគារមានទំហំតូចជាងបន្ទប់ទទួលភ្ញៀវនេះទៅទៀត ដោយមានដាក់មនុស្សស្រីចំនួន៣៩នាក់នៅក្នុងនោះ។» ៤.  រ៉ូសាលី - អាយុ ៣០ឆ្នាំ   (ចុចទីនេះដើម្បីអានអត្ថបទពេញ) «បើមើលពីស...

ឥណ្ឌូនេស៊ី នឹងផាកក្រុមអ្នកស្រលាញ់ភេទដូចគ្នា សម្រាប់ការរំខានសាធារណជន

រូបការពិន័យដោយវាយនឹងរំពាត់កាលពីឆ្នាំ ២០១៧:  Telegraph ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៨៖  Jakartapost ឥណ្ឌូនេស៊ី នឹងផាកក្រុមអ្នកស្រលាញ់ភេទដូចគ្នា ចំនួន១លានរ៉ូពី ស្មើរនិង ៧០ដុល្លាអាមេរិច សម្រាប់ការរំខាន និងអសណ្ដាប់សាធារណៈ។ នេះបង្ហាញអោយឃើញពីការកើនឡើងនៃការរើសអើង និងការប្រឆាំងចំពោះអ្នកស្រលាញ់ភេទដូចគ្នា ពីប្រទេសដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម។ តាមការពិត អ្នកស្រលាញ់ និងការស្រលាញ់ភេទដូចគ្នា និងអ្នកផ្លាស់ប្ដូរភេទ នៅប្រទេសឥណ្ឌូនេស៊ីមិនមែនជាអំពើរខុសច្បាប់នោះទេ ប៉ុន្តែវាខុសនឹងច្បាប់សាសនា។ ហើយវាទើបតែមានការប្រតិកម្មខ្លាំងចំពោះបញ្ហានេះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះក៍ប្រហែលជាមកពីទាក់ទងទៅនឹងនយោបាយ និងការខិតជិតមកដល់នៃការបោះឆ្នោតនៅឆ្នាំ២០១៩ខាងមុខនេះផងដែរ។ ពួកគេអាចនឹងព្យាយាមរកសម្លេងពីក្រុមភាគច្រើនដែលជាអ្នកកាន់សាសនាអ៊ិស្លាម។  គួរអោយដឹងផងដែរ ប្រទេសឥណ្ឌូនេស៊ីក៍ធ្លាប់មានការប្រកួតបវរកញ្ញាសម្រាប់បុរសដែលផ្លាស់ប្ដូរភេទជាស្ត្រីផងដែរ៕ Miss Waria 2016