Skip to main content

Posts

Showing posts from June, 2019

Lady Gaga ចង់អោយគ្រប់គ្នាសួរ មុនពេលកំណត់សព្វនាមក្នុងការហៅនរណាម្នាក់

រូបថត NBC ញ៉ូវយក៖ ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ Lady Gaga បានបញ្ចេញមតិនៅខនសឺតរបស់នាងក្នុងខែមោទកភាពនៃអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងទីក្រុងញ៉ូវយក កាលពីថ្ងៃចន្ទ ទី២៤​នេះ សម្រាប់ការប្រើប្រាស់សព្វនាមក្នុងការហៅអ្នកណាម្នាក់។ នាងសង្ឃឹមថាគ្រប់គ្នាត្រូវបានសួរ មុនពេលត្រូវបានហៅដោយអ្វីមួយដែលអ្នកហៅប្រហែលជាមិនច្បាស់ ឬមិនដឹង។ ព្រោះវាពិតជាពិបាក នៅពេលដែលអ្នកដែលត្រូវបានគេហៅ ទទួលបានអារម្មណ៍ខ្វះការគោរព នៅក្នុងសព្វនាមអ្វីមួយដែលពួកគេយល់ថាមិនសាកសមនឹងពួកគេ ហើយបែរជាមិនត្រូវបានសួរនាំជាមុនទៅវិញ។ មនុស្សភាគច្រើន ប្រើសព្វនាម «គាត់ នាង ឬពួកគេ» តែវានៅតែប្រសើរជាង ប្រសិនបើសួរពួកគេថាតើចង់អោយហៅបែបណា ជាជាងការទាយស្មានតាមរយៈរូបរាងខាងក្រៅរបស់ពួកគេ។ វាគឺជាសប្តាហ៍មោទកភាពនៃអ្នកស្រលាញ់ភេទដូចគ្នា។ ខ្ញុំតែងតែរំពឹងថាវានឹងមានរយៈពេល៣៦៥ថ្ងៃ តែវាមានពេលតែប៉ុន្មានសប្ដាហ៍៕

"ខ្ទើយ" ជាពាក្យធម្មតាសម្រាប់ហៅអ្នកស្រលាញ់ភេទដូចគ្នា?

«បើអ្នកឯងជាខ្ទើយមែន មិនអោយខ្ញុំហៅអ្នកឯងខ្ទើយ អោយហៅអីវិញ? ខ្ញុំគ្រាន់តែហៅតាមការពិតតើ។ តាមពិតពាក្យ ខ្ទើយ នេះក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត សម្ដៅទៅលើអ្នកដែលមានលក្ខណៈមិនចំស្រី មិនចំប្រុស។ វាគ្រាន់តែជាពាក្យធម្មតា តែពួកគេចាត់ទុកវាជាពាក្យអាក្រក់ដោយខ្លួនឯង។» តើអ្នកធ្លាប់បានឮពាក្យនេះពីមុនមកអត់? តើអ្នកយល់ថាសម្ដីទាំងនេះត្រឹមត្រូវអត់? នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាត ក៏មានពាក្យ ខ្វាក់ ដែរសម្ដៅទៅលើមនុស្សដែលពិការភ្នែក។ តើយើងពិតជាមានសិទ្ធ និងគួរតែហៅជនពិការភ្នែក «ពូខ្វាក់ ឬ មីងខ្វាក់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជាពិការភ្នែកពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសក់រួញ «ពូក្រញាញ់ ឬ មីងក្រញាញ់» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ក្រញាញ់ ពិតមែន? តើយើងពិតជាមានសិទ្ធ និងគួរតែហៅអ្នកដែលមានសម្បុរខ្មៅ «ពូខ្មៅ ឬ មីងខ្មៅ» បែបនេះ? ព្រោះតែពាក្យនេះមាននៅក្នុងវចនានុក្រម? ព្រោះតែគាត់ពិតជា ខ្មៅ ពិតមែន? វាស្ដាប់ទៅពិតជាមិនសមទាល់តែសោះ និងធ្វើអោយអ្នកដែលនិយាយនោះហាក់ដូចជាមនុស្សខ្វះ សីលធម៌ និងការអប់រំទៅវិញ។​ មិនមែនគ្រប់ពាក្យទាំងអស់ដែលមា...

មិនសមហេតុផល ប៉ុន្តែបែរជាធម្មតា

នៅពេលដែលមានពត៌មានពីការរៀបការរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅលើអ៊ិនធើណេត យើងតែងតែបានឃើញមានអ្នកចូលទៅសរសេរអបអរសាទរដល់ថ្ងៃមង្គលរបស់ពួកគេ។ វាពិតជាគួរអោយរីករាយណាស់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាគ្រប់រូប ដែលមានមនុស្សជាច្រើនចូលរួមអបអរ​ និងកាន់តែពិសេសជាងនេះទៅទៀត គឺនៅពេលដែលក្នុងនោះក៏មានអ្នកស្រលាញ់ភេទផ្ទុយមួយចំនួនបានព្យាយាមយល់ និងទទួលស្គាល់ការស្រលាញ់ដែលមិនដូចពួកគេ។ វាក៏មិនជាបញ្ហាអ្វីដែរ ដែលមនុស្សខ្លះមិនយល់ស្របនូវអ្វីដែលពួកគេយល់ថាមិនត្រឹមត្រូវ។ តែអ្វីដែលចម្លែកនោះ គឺមនុស្សខ្លះបែរជាជ្រើសរើសការជេរប្រមាថ ឬសើចចំអកឡកឡាយអោយអ្នកដែលមានគំនិតមិនដូចខ្លួនទៅវិញ។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ បែរជាមានមនុស្សច្រើនគួរសមដែរ ដែលគិតថានេះជាទង្វើរត្រឹមត្រូវ ហើយចូលរួមក្នុងការសរសេរពាក្យមិនសមរម្យទាំងនោះឡើងមក ហាក់ដូចវាជារឿងធម្មតាទៅវិញ។ កាលពីច្រើនសប្ដាហ៍មុន ខ្ញុំបានឃើញអ្នកស្រលាញ់ភេទផ្ទុយមួយចំនួន ចូលទៅសរសេរសារជូនពរ និងសម្ដែងការអបអរចំពោះការទទួលបានការរៀបការស្របច្បាប់ សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅ តៃវាន់។ «ខ្ញុំគឺជាអ្នកស្រលាញ់ភេទផ្ទុយ។ ខ្ញុំក៏មានកូនផងដែរ។ ប៉ុន្តែខ្ញុំនៅតែគាំទ្រពួកគេ។ ស្រលាញ់ គឺ...

វីដេអូចម្រៀងថ្មីរបស់ Taylor Swift សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃចន្ទម្សិលមិញនេះ Taylor បានចេញវីដេអូថ្មីមួយរបស់ខ្លួន មានចំណងជើង You Need To Calm Down។ វីដេអូចម្រុះពណ៌នេះត្រូវ មានចូលរួមពីក្រុមអ្នកស្រលាញ់ភេទដូចគ្នាល្បីៗជាច្រើនរូបផងដែរ។ ទង់ជាតិឥន្ទធនូ ពិធីរៀបការរបស់បុរសនិងបុរស និង​បុរសដែលចូលចិត្តតែងខ្លួនជាមនុស្សស្រី ក៏មានបង្ហាញនៅក្នុងវីដេអូនេះ មិនតែប៉ុណ្ណោះ ក្រុមអ្នកសាសនានិយមក៍មានវត្តមានក្នុងការប្រឆាំងពួកគេ។ បទ​ You Need To Calm Down នេះផងដែរ ក៏ជាបទនៅក្នុងអាលប៊ុម Lover ដែលគ្រោងនឹងចេញនៅថ្ងៃទី២៣ ខែសីហា​ ខាងមុខនេះផងដែល៕ វីដេអូ