អ្នកដឹកនាំសាសនាអ៊ីស្លាមរដ្ឋ Perlis ថាការទទួលស្គាល់ស្ត្រីកែរភេទ នឹងធ្វើអោយស្ត្រីងាយរងគ្រោះដោយអំពើរហិង្សារ
រូបថតដោយ Thestar ម៉ាឡេស៊ី៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដោយ៖ Malaymail លោក Datuk Mohd Asri Zainul Abidin អ្នកដឹកនាំសាសនាអ៊ីស្លាមនៃរដ្ឋ Perlis ប្រទេសម៉ាឡេស៊ី បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកថា ស្ត្រីកែរភេទគឺនៅតែជាបុរស ហើយភេទគឺមានតែពីរប៉ុណ្ណោះ ការដែលទទួលស្គាល់សម្រាប់ស្ត្រីកែរភេទ នឹងធ្វើអោយបុរសប្រើប្រាស់វាក្នុងការធ្វើបាបស្ត្រី។ បើស្ត្រីកែរភេទវាយដំស្ត្រី នោះចាត់ទុកដូចជាបុរសប្រើប្រាស់អំពើរហឹង្សារទៅលើស្ត្រីដែរ។ គាត់បញ្ជាក់ «ការស្លៀកពាក់ និងមានចរិតដូចជាមនុស្សស្រីមិនអាចផ្លាស់ប្ដូរការពិតដែលពួកគេជាមនុស្សប្រុសនោះទេ»៕