ដោយក្ដីស្រលាញ់ពី សាយមុន (Love, Simon) ជាប្រភេទរឿងស្នេហាបែបយុវវ័យ ផ្ដោតទៅលើអ្នកស្រលាញ់ភេទដូចគ្នា។ វាបានបង្ហាញពីបញ្ហា ដែលអ្នកស្រលាញ់ភេទដូចគ្នាតែងតែជួបប្រទះក្នុងជីវិត និងការព្យាយាមរើខ្លួនចេញពីកន្លែងសុវត្តិភាពដ៍សែនតូចចង្អៀតរបស់ពួកគេ។ ................................... Love, Simon - 2018 សាយមុន ជាក្មេងវិទ្យាល័យ ជាបុរសស្រលាញ់បុរស តែពុំទាន់មាននណាម្នាក់ដឹងពីគេនៅឡើយទេ។ សាយមុន រស់នៅជាមួយឪពុនម្ដាយ និងប្អូនស្រី។ គេមានមិត្តភក្តិជិតស្និតបីនាក់ ឡេអា និក និងម្នាក់ទៀតដែលគេទើបតែស្គាល់គឺ អាប៊ី ។ ប្អូនស្រី និង ឪពុកម្ដាយរបស់ សាយមុន និក សាយមុន អាប៊ី និង ឡេអា ថ្ងៃមួយ ឡេអា បានប្រាប់ សាយមុន ពីការសារភាពតាម អ៊ីនធើណេត របស់មិត្តរួមសាលាម្នាក់ បានរៀបរាប់ថាខ្លួនជាហ្គេយ ដែលបានដាក់ឈ្មោះហៅក្រៅ ប្លូ នៅក្នុងអ៊ីនធើណេត។ សាយមុន ចាប់ផ្ដើមទំនាក់ទំនងជាមួយ ប្លូ តាមរយៈ អ៊ីម៉ែល ដោយប្រើឈ្មោះ ហ្សែក ។ ពួកគេបានចែករំលែករឿងផ្ទាល់ខ្លួនទៅវិញទៅមក។ តែពួកគេនៅតែមិនបានដឹងថាម្ខាងទៀតជានណា។ តែថ្ងៃមួយ សាយមុន បានប្រើប្រាស់ អ៊ីម៉ែល នៅក្នុងកុំព្យូទ័រសាលា ហើយមិនបានបិត (Log Out) គាប់ជួនមិត្តរួមសាលារបស...
ចែករំលែករឿងរ៉ាវដែលទាក់ទងនឹងអ្នកស្រលាញ់ភេទដូចគ្នា...